ព័ត៌មានអន្ដរជាតិ
ស្លាប់យ៉ាងហោច១០០នាក់ ក្រោយជាប់ក្នុងអណ្ដូងរ៉ែមាសរាប់ខែនៅអាហ្វ្រិកខាងត្បូង
យ៉ាងហោចណាស់បុរស ១០០នាក់ដែលកំពុងជីករ៉ែដោយខុសច្បាប់នៅក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលមួយកន្លែងក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានបាត់បង់ជីវិតបន្ទាប់ពីជាប់នៅក្រោមដីយ៉ាងជ្រៅអស់រយៈពេលជាច្រើនខែ ខណៈដែលប៉ូលិសកំពុងព្យាយាមយកពួកគេចេញមកខាងក្រៅ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមតំណាងកម្មកររ៉ែ កាលពីថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥។

លោក Sabelo Mnguni អ្នកនាំពាក្យសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ការជីកយករ៉ែ United in Action Group បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ទូរសព្ទដៃដែលបានបញ្ជូនទៅកាន់អណ្ដូងរ៉ែកាលពីថ្ងៃសុក្រ ថតបានវីដេអូចំនួនពីរបង្ហាញពីសាកសពមនុស្សរាប់សិបនាក់នៅក្រោមដីរុំដោយប្លាស្ទិក។
លោក Mnguni បាននិយាយថា យ៉ាងហោចណាស់ បុរស១០០នាក់បានស្លាប់នៅក្នុងអណ្តូងរ៉ែក្នុងខេត្ត North West ជាកន្លែងដែលប៉ូលិសបានចាប់ផ្តើមប្រតិបត្តិការលើកដំបូងនៅក្នុងខែវិច្ឆិកាដើម្បីបង្ខំអ្នករុករករ៉ែឲ្យចេញមកក្រៅ។ លោក Mnguni បានបន្ថែមថា ពួកគេបានស្លាប់ដោយសារការស្រេកឃ្លាន ឬខ្វះជាតិទឹក។ លោកបានបន្តទៀតថា មនុស្ស២៦នាក់ និងសាកសព១៨នាក់ត្រូវបានគេយកចេញតាំងពីថ្ងៃសុក្រ។
សូមបញ្ជាក់ថា ការជីកយករ៉ែខុសច្បាប់គឺជារឿងធម្មតាទៅហើយនៅអាហ្រ្វិកខាងត្បូង ដោយក្រុមហ៊ុនរ៉ុករកបិទអណ្តូងរ៉ែ ដែលលែងទទួលផលចំណេញ ដោយទុកឲ្យក្រុមអ្នករុករករ៉ែក្រៅផ្លូវការចូលទៅក្នុងដោយខុសច្បាប់ ដើម្បីស្វែងរករ៉ែដែលនៅសេសសល់៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


