ជីវិតកម្សាន្ដ
ជិត៨ឆ្នាំ Lee Min Ho ទើបប្រកាសប្រគំតន្ត្រី ចង់ជួបអ្នកគាំទ្រនៅទូទាំងអាស៊ី
កាលពីថ្ងៃទី ១៤ ខែមករា ក្រុមការងាររបស់ Lee Min Ho បានបង្ហាញផ្ទាំងរូបភាពសំខាន់សម្រាប់ដំណើរទេសចរណ៍ជួបជុំអ្នកគាំទ្រនៅអាស៊ី MINHOVERSE ។ ដំណើរកម្សាន្តនឹងចាប់ផ្តើមក្នុងខែមីនា នៅសាលអូឡាំពិកក្នុងទីក្រុងសេអ៊ូល។
បន្ទាប់ពីព្រឹត្តិការណ៍ទីក្រុងសេអ៊ូល តារាសម្ដែង Lee Min Ho នឹងទៅទស្សនាទីក្រុងធំៗចំនួនប្រាំពីរនៅទូទាំងអាស៊ី រួមមានទីក្រុងបាងកក និងម៉ាកាវក្នុងខែមីនា តៃប៉ិ ហ្សាការតា និងម៉ានីលក្នុងខែមេសា និងទីក្រុងតូក្យូក្នុងខែឧសភា។ កម្មវិធីជួបជុំអ្នកគាំទ្រដែលមានចំណងជើងថា MINHOVERSE រួមបញ្ចូលគ្នានូវ Minho ជាមួយ សកលលោក ដែលតំណាងឲ្យ «Lee Min Ho’s world and universe»។
អ្នកតំណាងម្នាក់បានពន្យល់ថា ព្រឹត្តិការណ៍នេះនាំមកជូននូវសារពិសេសមួយដែលអ្នកគាំទ្រដែលស្រលាញ់ Lee Min Ho មកជួបជុំគ្នាដើម្បីបង្កើតសកលលោក។ ក្នុងចន្លោះដ៏ពិសេសនេះ យើងមានគោលបំណងផ្តល់ឲ្យអ្នកគាំទ្រនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
គួរបញ្ចាក់ថា Lee Min Ho បច្ចុប្បន្នកំពុងសម្តែងក្នុងរឿងភាគចុងសប្តាហ៍របស់ tvN ‘When the Stars Gossip (និពន្ធដោយ Seo Sook Hyang និងដឹកនាំដោយ Park Shin Woo) ។ គាត់ដើរតួជា Gong Ryong ដែលជាគ្រូពេទ្យឯកទេសខាងសម្ភព និងជាភ្ញៀវដែលមិនបានអញ្ជើញក្នុងបេសកកម្មសម្ងាត់មួយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តស៊ូក្នុងអាជីពជាង២៣ឆ្នាំ Liu Yifei ទើបហ៊ានទទួលយករហស្សនាមថា «Fairy Sister»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


