ព័ត៌មានអន្ដរជាតិ
មនុស្ស ៧០ លាននាក់ ទូទាំងសហរដ្ឋអាមេរិក រងផលប៉ះពាល់ដោយសារព្យុះព្រឹលធ្ងន់ធ្ងរ
មនុស្សប្រមាណ៧០លាននាក់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក កំពុងប្រឈមទប់ទល់នឹងព្យុះព្រឹលយ៉ាងធ្ងន់ធ្ងរ ដែលនឹងនាំមកនូវសីតុណ្ហភាពត្រជាក់ដ៏គ្រោះថ្នាក់ គ្របដណ្តប់ចាប់ពីតំបន់ទំនាបភាគខាងជើងរហូតដល់ចុងរដ្ឋ Maine។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២៥។

ជាមួយនឹងការព្រមានអំពីព្យុះរដូវរងាដ៏ធ្ងន់ធ្ងរនេះ ទីភ្នាក់ងារអាកាសធាតុជាតិបានព្យាករថា នឹងមានព្រឹលធ្លាក់កម្រិតពី១៥-២៥សង់ទីម៉ែត្រឯណោះនៅតំបន់មួយចំនួន ជាពិសេសផ្នែកខ្លះនៃរដ្ឋ Massachusetts, New Hampshire, Maine និង Connecticut។
លោក Marc Chenard អ្នកឧតុនិយមនៃទីភ្នាក់ងារអាកាសធាតុជាតិនៅមហាវិទ្យាល័យ Park Maryland បានប៉ាន់ស្មានថា ប៉ុន្មានថ្ងៃខាងមុខ ព្យុះព្រឹលនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាជន៧០លាននាក់ ក្នុងនោះរួមទាំងនៅ New England និង Mid-Atlantic ផងដែរ។ ទីក្រុងធំៗដូចជា Philadelphia, New York និង Boston អាចមានធ្លាក់ព្រឹលខ្លាំងនៅដើមសប្តាហ៍។

លើសពីនេះ ការធ្លាក់ព្រឹលក៏រំខានដល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តាមបណ្តោយតំបន់ Eastern Seaboard ផងដែរ ដោយបើយោងតាមទីភ្នាក់ងារតាមដានជើងហោះហើរ FlightAware បានឲ្យដឹងថា ជើងហោះហើរជិត ១៣០ នៅអាកាសយានដ្ឋានក្នុងទីក្រុង New York ត្រូវបានលុបចោល ហើយជិត ៩០ ផ្សេងទៀតត្រូវពន្យារពេល។ ជើងហោះហើររាប់សិបជើងក៏ត្រូវបានលុបចោល ឬពន្យារពេលនៅព្រលានយន្តហោះជុំវិញទីក្រុងWashington, D.C និង Boston ផងដែរ។
មិនត្រឹមប៉ុណ្ណឹង អភិបាលរដ្ឋមួយចំនួនបានប្រកាសរួចទៅហើយ មុនពេលអាកាសធាតុធ្ងន់ធ្ងរ ដោយជំរុញឲ្យពលរដ្ឋត្រៀមខ្លួន និងតាមដានការព្យាករណ៍ជាបន្តបន្ទាប់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


