Connect with us

កីឡា

លោក Pep Muñoz ៖«ការប៉ះ Thanh Hoa ថ្ងៃស្អែក ប្រៀបដូចវគ្គផ្ដាច់ព្រ័ត្រ»

បានផុស

នៅ

ក្រុមព្រះខ័នរាជស្វាយរៀងត្រូវ​ប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម Dong A Thanh Hoa ដើម្បីប្រជែងយក៣ពិន្ទុ​ វគ្គសន្សំពិន្ទុក្នុងពូល​ A ពានរង្វាន់ ASEAN Club Championship ឆ្នាំ២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​នេះ​ធ្វើឡើងនៅថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៦យប់ នៅទឹកដី​វៀតណាម។ វានឹងជាការប្រកួតដល់តានតឹងបំផុតសម្រាប់ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដែលត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីរក្សាក្ដីសង្ឃឹម​ឡើងទៅជុំបន្ទាប់។

លោក Pep Muñoz គ្រូបង្វឹក​ព្រះខ័នរាជស្វាយបានចាត់ទុកការប្រកួតមួយនេះប្រៀបដូចជា​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ។
លោក​បាន​និយាយថា​ ​៖«សម្រាប់យើង ការ​ប្រកួតនេះបៀបដូចវគ្គផ្ដាច់ព្រ័ត្រ។ បើយើងឈ្នះ យើងបន្ដក្ដីសង្ឃឹមឡើងទៅជុំបន្ទាប់ តែបើយើងចាញ់យើងនឹងធ្លាក់។ ពិតណាស់យើងត្រូវជួបក្រុមខ្លាំងក្នុងពូលដែលពួកគេកំពុងធ្វើបានល្អ ហើយឈរនៅលេខ១ក្នុងលីគ​វៀតណាម។ ពួក​គេគួរតែទទួលបានលទ្ធផលល្អ ពេលជួប​ BG Pathum និង Terengganu»។

ក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa មិនទាន់ស្គាល់បរាជ័យ​ឡើយ​ ក្នុងការប្រកួត៣លើកកន្លងមក​ពាន​ ASEAN Club Championship។ ខ្សែប្រយុទ្ធឆ្នើម Pablo រំពឹង​នឹងបង្ហាញខ្លួនក្នុងការប្រកួត​នេះ បន្ទាប់ពីស្ថានភាពរបស់មានភាពល្អប្រសើរ។

ទោះ​បី​ជា​​យ៉ាងណា លោក Pep Muñoz ​បាន​លើក​ឡើងថា ៖«ពួកគេជាក្រុមមិនទាន់ស្គាល់បរាជ័យក្នុងការប្រកួតពានរង្វាន់នេះ។ សម្រាប់ខ្ញុំពួកគេជាក្រុមខ្លាំង ប៉ុន្តែពួកយើងបានរៀបចំហើយត្រៀមខ្លួនបានយ៉ាងល្អ ភ្ជាប់ជាមួយកម្លាំងចិត្តយ៉ាងខ្លាំង ដើម្បីដណ្ដើមយក៣ពិន្ទុ»។

ឆ្លងកាត់៣ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល A ក្រុមវៀតណាម Dong A Thanh Hoa កំពុងឈរលេខ២ បន្ទាប់ពីឈ្នះឈ្នះ១ ស្មើ២ មាន៥ពិន្ទុ ខណៈក្រុមកម្ពុជាព្រះខ័នរាជស្វាយរៀង ឈរលេខ៥ បន្ទាប់ពីឈ្នះ១ ចាញ់២ មាន៣ពិន្ទុ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម