ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
យន្តហោះចម្បាំងរបស់កងទ័ពអាកាសកូរ៉េខាងត្បូងធុន KF-16 បានច្រឡំដៃទម្លាក់គ្រាប់បែកចំនួន៨គ្រាប់លើទីតាំងពលរដ្ឋរស់នៅ អំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិតជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុង Pocheon ស្ថិតនៅជាប់ព្រំដែនកូរ៉េខាងជើង។

តាមការចុះផ្សាយរបស់ BBC, ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ១០:០៤នាទីព្រឹក (ម៉ោងនៅកូរ៉េ) ថ្ងៃព្រហស្បតិ៍ទី៦ខែមីនាឆ្នាំ២០២៥ ដោយយន្តហោះបានទម្លាក់គ្រាប់បែកចំនួន៨គ្រាប់ ប៉ុន្តែមានតែមួយគ្រាប់ប៉ុណ្ណោះដែលផ្ទុះ បណ្តាលឲ្យមនុស្ស៧នាក់រងរបូស ដោយក្នុងនោះមាន៤នាក់របួសធ្ងន់ ខណៈ៧គ្រាប់ទៀត ត្រូវក្រុមដោះគ្រាប់បែក ដោះបាន។

ឥទ្ធិពលនៃគ្រាប់បែកបានបំផ្លាញផ្ទះសម្បែងនិងព្រះវិហារ ហើយ ពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ក៏ត្រូវបានជម្លៀសចេញជាបណ្តោះអាសន្នសិនផងដែរ ដើម្បីសុវត្ថិភាព។

ភ្លាមៗនោះ កងទ័ពអាកាសកូរ៉េបានចេញសេចក្តីថ្លែងការណ៍ថា «យន្តហោះចម្បាំង KF-16 របស់យើងបានទម្លាក់គ្រាប់បែក MK-82 ចំនួន៨គ្រាប់ទាំងខុសឆ្គង ដោយធ្លាក់នៅខាងក្រៅរង្វង់ទីតាំងសមយុទ្ធ។ យើងកំពុងស៊ើបអង្កេតករណីនេះ ហើយសុំទោសចំពោះការខូចខាតនិងផ្តល់សំណងដល់អ្នកដែលរងផលប៉ះពាល់»។

សូមបញ្ជាក់ថា តាមពិតទៅសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកឈ្មោះថា Freedom Shield នឹងចាប់ផ្តើមនៅថ្ងៃចន្ទឯណោះទេ ប៉ុន្តែហេតុការណ៍ខាងលើគឺជាផ្នែកមួយនៃការរៀបចំមុនសមយុទ្ធនោះ។

យោងតាម អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល, សមយុទ្ធរួមគ្នាដែលនឹងដំណើរការរហូតដល់ថ្ងៃទី២០ខែមីនា គឺមានបំណងពង្រឹងការត្រៀមខ្លួនរបស់សម្ព័ន្ធភាពទាំងពីរ សម្រាប់ការគំរាមកំហែងនានាដូចជាប្រទេសកូរ៉េខាងជើងជាដើម។

សមយុទ្ធឆ្នាំនេះនឹងផ្តោតសំខាន់លើមេរៀនដែលទទួលបានពីជម្លោះប្រដាប់អាវុធថ្មីៗ និងភាពជាដៃគូដែលកាន់តែស្អិតរមួតរវាងកូរ៉េខាងជើងជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ថា រុស្ស៊ី នឹងឲ្យយន្តហោះចម្បាំង២ប្រភេទទៅកូរ៉េខាងជើង ដូរជាមួយទាហានមកវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


