ព័ត៌មានអន្ដរជាតិ
ក្រោយជោគជ័យជាមួយវ៉ាក់សាំង ក្រុមហ៊ុន Pfizer ចាប់ផ្តើមសាកល្បងប្រើថ្នាំគ្រាប់ព្យាបាលកូវីដ
ក្រុមហ៊ុនឱសថអាមេរិក Pfizer បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងចាប់ផ្តើមការសិក្សាដំណាក់កាលដំបូងនៃការប្រើថ្នាំគ្រាប់ដើម្បីព្យាបាលជំងឺកូវីដ ១៩ ។
ថ្នាំប្រឆាំងវីរុសហៅថា PF-07321332 ជាប្រភេទថ្នាំ Protease Inhibitor អាចត្រូវបានចេញវេជ្ជបញ្ជាដល់អ្នកជំងឺដែលបង្ហាញរោគសញ្ញាដំបូងនៃការឆ្លងជំងឺកូវីដ ១៩ ។ ក្រុមហ៊ុនឱសថបាននិយាយថា ថ្នាំព្យាបាលប្រឆាំងវីរុសអាចនឹងអាចដោះស្រាយការគំរាមកំហែងនៃជំងឺកូវីដ ១៩ នាពេលអនាគតផងដែរ ។

ការសាកល្បងដំណាក់កាលទី ១ នឹងមានការចូលរួមពីមនុស្សពេញវ័យដើម្បីវាយតម្លៃពីសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំ ។
ថ្នាំ Protease Inhibitor មានប្រសិទ្ធភាពដោយភ្ជាប់ទៅនឹងអង់ស៊ីមមេរោគដែលរារាំងវីរុសពីការចម្លងនៅខាងក្នុងកោសិកា ។ ការព្យាបាលបែបនេះធ្លាប់ត្រូវបានប្រើដើម្បីព្យាបាលជំងឺអេដស៍ និងជំងឺរលាកថ្លើមប្រភេទ C ផងដែរ ។

ទន្ទឹមនឹងនេះលទ្ធផលនៃការសាកល្បងដំណាក់កាលទី ២ នៃថ្នាំគ្រាប់ប្រឆាំងជំងឺរលាកថ្លើមប្រភេទ D បានបង្ហាញថា វាហាក់ដូចជាបង្កើនល្បឿននៃការជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ ១៩ ដែលមិនទាន់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់បានទទួលការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់លើកដំបូងរបស់រដ្ឋបាលចំណីអាហារ និងឪសថ (FDA) នូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ កាលពីចុងឆ្នាំ ២០២០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ ប្រុងប្រយ័ត្ន! អ្នកជំងឺ កូវីដ ១៩ ដែលធាត់លើសទម្ងន់ប្រឈមហានិភ័យស្លាប់ខ្ពស់
ចុចអាន ៖ វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពការពារកូវីដ ៧៩ ភាគរយក្នុងការសាកល្បងនៅអាមេរិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


