ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក
អ្នកវិទ្យាសាស្ត្របានរកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក ដែលទើបតែមើលឃើញដោយមនុស្ស ៥នាក់នៅលើពិភពលោកប៉ុណ្ណោះ ដែលហៅថា «olo»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២១ខែមេសានេះ។

ការស្រាវជ្រាវនេះធ្វើឡើង បន្ទាប់ពីការពិសោធន៍មួយដែលអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានបាញ់ឡាស៊ែរចូលភ្នែករបស់ពួកគេ។ ពណ៌ដែលត្រូវបានអ្នកស្រាវជ្រាវថា ជាពណ៌ខៀវបៃតងសុទ្ធ មិនអាចមើលឃើញដោយភ្នែកទទេដោយគ្មានជំនួយពីបច្ចេកវិទ្យា«ឡាស៊ែរ» បាននោះទេ ហើយអ្នកវិទ្យាសាស្ត្រអះអាងថា ការរកឃើញនេះអាចនាំមនុស្សឱ្យមើលឃើញលើសពីកម្រិតធម្មតានៃការមើលឃើញពណ៌។
តាមរយៈការជំរុញកោសិកាជាក់លាក់នៅក្នុងរីទីណា (គឺជាស្រទាប់ងាយនឹងពន្លឺនៅខាងក្រោយភ្នែក) អ្នកចូលរួមក្នុងការសិក្សាអះអាងថាបានឃើញពណ៌ខៀវបៃតងដែលអ្នកវិទ្យាសាស្ត្រហៅថា «olo» ។
ការរកឃើញនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី Science Advances កាលពីថ្ងៃសុក្រដោយសហអ្នកនិពន្ធនៃការសិក្សាគឺសាស្រ្តាចារ្យ Ren Ng មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា។ យោងតាមលោកសាស្រ្តាចារ្យ Ren Ng ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥ នាក់ដែលបានចូលរួមក្នុងការពិសោធន៍នោះ បានប្រាប់កម្មវិធី BBC Radio 4’s Today កាលពីថ្ងៃសៅរ៍ថាពណ៌ olo គឺ «សុទ្ធជាងពណ៌ទាំងណាអស់ដែលអ្នកអាចមើលឃើញនៅក្នុងពិភពលោក»។
យោងតាមឯកសារស្រាវជ្រាវ អ្នកស្រាវជ្រាវបានប្រើឧបករណ៍មួយឈ្មោះថា Oz ដែលមានកញ្ចក់ ឡាស៊ែរ និងឧបករណ៍អុបទិកក្នុងការសិក្សានេះ។ ក្នុងអំឡុងពេលនៃការពិសោធន៍របស់ក្រុម អ្នកស្រាវជ្រាវបានបញ្ចេញកាំរស្មីឡាស៊ែរចូលទៅក្នុងភ្នែកម្ខាងនៃអ្នកចូលរួមម្នាក់ៗ ដែលមានអ្នកចូលរួម ៥នាក់ក្នុងការសិក្សានេះ ប្រុស ៤ នាក់ និងស្រីម្នាក់ ដែលសុទ្ធតែមានភ្នែកពណ៌ធម្មតា។

គួរបញ្ជាក់ថារីទីណាគឺជាស្រទាប់ជាលិការងាយនឹងពន្លឺនៅខាងក្រោយភ្នែក ដែលទទួលខុសត្រូវក្នុងការទទួល និងដំណើរការព័ត៌មានដែលមើលឃើញ។ វាបំប្លែងពន្លឺទៅជាសញ្ញាអគ្គិសនី ដែលបន្ទាប់មកបញ្ជូនទៅកាន់ខួរក្បាលតាមរយៈសរសៃប្រសាទអុបទិក ដែលអាចឱ្យយើងមើលឃើញ។ ជាមួយឡគ្នានេះមានកោសិកាកោណបីប្រភេទនៅក្នុងភ្នែក S, L និង M ហើយកោសិកានីមួយៗងាយនឹងបញ្ចេញរលកពន្លឺពណ៌ខៀវ ក្រហម និងបៃតងរៀងៗខ្លួន។
យោងតាមឯកសារស្រាវជ្រាវ នៅក្នុងការមើលឃើញធម្មតា «ពន្លឺណាមួយដែលជំរុញកោសិកាកោន M ក៏ត្រូវតែជំរុញ L ឬកោន S ដែរ» ព្រោះមុខងាររបស់វាត្រួតលើគ្នា។ ប៉ុន្តែនៅក្នុងការសិក្សានេះ ឡាស៊ែរបានត្រឹមតែជំរុញដោយកោន M មួយប៉ុណ្ណោះ។ នេះមានន័យថាពណ៌ olo មិនអាចមើលឃើញដោយភ្នែកទទេរបស់មនុស្សដោយគ្មានជំនួយពីការជំរុញជាក់លាក់ទេ។
ការរកឃើញនេះត្រូវបានជំទាស់ដោយអ្នកជំនាញផ្សេងទៀត។ លោក John Barbur អ្នកវិទ្យាសាស្ត្រផ្នែកចក្ខុវិស័យនៅ City St George’s នៃសាកលវិទ្យាល័យ London បាននិយាយថាវាមិនមែនជាពណ៌ថ្មីនោះទេ និងថាការរកឃើញថ្មីនេះនឹងនាំឲ្យមានការជជែកដេញដោលបន្ថែមទៀត។
ទោះយ៉ាងណាលោក Ng ថាទោះបីជា olo ពិតជាពិបាកមើលតាមបច្ចេកទេសក៏ដោយ ក្រុមការងាររបស់លោកកំពុងសិក្សាការរកឃើញនេះដើម្បីដឹងថាតើពណ៌នេះអាចមានន័យយ៉ាងណាចំពោះមនុស្សពិការភ្នែកពណ៌ ដែលពិបាកបែងចែកពណ៌ជាក់លាក់៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក