Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

បានផុស

នៅ

អាជ្ញាធរថៃខេត្តកាន់ចាណាបូរី (Kanchanaburi) បាននិងកំពុងតាមដានវឌ្ឍនភាពនៃស្ថានការណ៍ចលាចលនៅព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពីយន្តហោះ​ចម្បាំងរបស់យោធា​មី​យ៉ាន់​ម៉ា បានទម្លាក់​គ្រាប់បែក​រាប់សិប​គ្រាប់នៅជិត​ព្រំដែន​ថៃធ្វើឱ្យអ្នក​ភូមិភ័យស្លន់ស្លោនិងរត់ភៀសខ្លួនដើម្បីសុវត្ថភាព។

​ឧទ្ធម្ភាគចក្រ​​​ដែលហោះ​ត្រួតពិនិត្យ​តាមព្រំដែន​ថៃ។ Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍យន្តហោះ​ចម្បាំងរបស់យោធា​មី​យ៉ាន់​ម៉ាទម្លាក់គ្រាប់បែកនេះត្រូវបានគេរាយការណ៍នៅថ្ងៃទី២១ខែមេសាថា នៅចំណុចឆ្លងដែនអចិន្ត្រៃយ៍ស្ថិតនៅភូមិភូណាំរ៉ន (PhuNamRon) ស្រុកនិងខេត្តកាន់ចាណាបូរី (Kanchanaburi)​។ ក្នុងការ​តាមដាន​​ហេតុការណ៍​នេះ លោក Wuttipong Suphakwanich អភិបាលរងខេត្តកាន់ចាណាបូរី បានចុះត្រួតពិនិត្យនៅតំបន់កើតហេតុ ដើម្បីតាមដានស្ថានការណ៍ជនភៀសខ្លួនមីយ៉ាន់ម៉ារាប់រយនាក់​​ដែល​បាន​ភៀស​ខ្លួន​មកជិតព្រំដែនថៃដើម្បីសុវសត្ថិភាព។

ជុំវិញហេតុការណ៍ទម្លាក់គ្រាប់បែកនេះដោយសារស្ថានការណ៍ចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការប៉ះទង្គិចគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងទ័ពរំដោះជាតិការ៉ែន (ក្រុមប្រដាប់អាវុធជនជាតិភាគតិច) ដែលមានចម្ងាយប្រហែល​១០គីឡូម៉ែត្រពីចំណុចឆ្លងដែន (ថៃ-មីយ៉ាន់ម៉ា) ស្ថិតនៅភូមិណាំរ៉នធ្វើឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ានៅតំបន់នោះមានការ​ភ័យស្លន់ស្លោ​ដោយសារការ​ប៉ះទង្គិច​គ្នា​រវាងកងកម្លាំងរបស់ភាគី​ទាំង​ពីរ និងបាននាំគ្នាភៀសខ្លួនរាប់រយនាក់ចូលក្បែរព្រំដែនថៃនៅភូមិភូណាំរ៉នស្រុកនិងខេត្តកាន់ចាណាបូរីនៅពេលថ្ងៃ ប៉ុន្តែនៅពេល​យប់ពួកគេ​ភាគ​ច្រើនបាននាំគ្នាត្រឡប់ទៅផ្ទះសម្បែងវិញ​ជា​បណ្តើរៗ។

ទន្ទឹមគ្នានេះ កងសន្តិសុខខេត្តកាន់ចាណាបូរីនិងអង្គភាពពាក់ព័ន្ធថៃក៏បានត្រៀមផែនការ​គាំទ្រក្នុងករណីមានហេតុការណ៍ហិង្សាកើតឡើងដែលអាចមានពលរដ្ឋ​មី​យ៉ាន់​ម៉ាភៀសខ្លួនចូលទឹកដីថៃ ពោលគឺបានត្រៀម​ខ្លួន​ដើម្បីទទួលជនភៀសខ្លួន​មីយ៉ាន់ម៉ា​ក្នុងករណីមានហេតុការណ៍ហិង្សាកើតឡើងចំនួន៤​ទីតាំង​ដូចខាងក្រោម៖

ទីតាំងទី១៖ សម្រាប់ទទួលជនភៀសខ្លួននៅ​បរិវេណចំណុចឆ្លងដែនភូមិភូណាំរ៉ន។

ទីតាំងទី២៖ ត្រៀមជម្រក ឬកន្លែងសុវត្ថិភាពបណ្តោះអាសន្ននៅបរិវេណផ្សារសហគមន៍ភូណាំរ៉នដើម្បីផ្តល់សេវាសុខាភិបាល។

ទីតាំង​ទី​៣៖ បង្កើតចំណុចទប់ស្កាត់​និងត្រួតពិនិត្យមើល​អ្នក​ពាក់ព័ន្ធ​នៅ​ចំណុច​ប្រសព្វ​មណ្ឌល​សុខភាពភូមិភូ​ណាំ​រ៉​នដើម្បីទប់ស្កាត់ការ​រត់គេចពីការ​ត្រួតពិនិត្យ​របស់សមត្ថកិច្ច ពោលគឺអ្នកឆ្លៀតឱកាសលួចឆ្លងដែនខុសច្បាប់។

និងទីតាំង​ទី៤៖ ជាតំបន់​ប្រមូលផ្តុំ​ជន​ស៊ីវិល (ក្នុងករណីពលរដ្ឋថៃដែលរស់នៅតាមព្រំដែនហើយរងផលប៉ះពាល់) ដោយអាជ្ញាធរថៃបានត្រមជម្រកសម្រាប់ប្រជាពលរដ្ឋថៃដែលអាចប្រឈមនឹងការភៀសខ្លួនចេញពីតំបន់ទាំងនោះជាបណ្តោះអាសន្ន។

សេចក្តីរាយការណ៍បានបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ានៅតែស្ថិតនៅក្នុង​តំបន់​ព្រំដែនថៃ-មីយ៉ាន់ម៉ា​ដោយមិនទាន់មានការអនុញ្ញាតឱ្យចូលក្នុងទឹកដីថៃនៅឡើយទេ ប៉ុន្តែយ៉ាង​ណា​ក៏​ដោយ ជំនួយនឹងនៅតែត្រូវធ្វើឡើងស្រប​តាម​គោលការណ៍​សិទ្ធិ​មនុស្ស។

គួររំលឹកថា យោធាមីយ៉ាន់ម៉ាបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែកលើក្រុមប្រដាប់អាវុធភាគតិចការ៉ែននេះ គឺជាការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលខ្លួនបានប្រកាសជាឯកតោភាគីដើម្បីបើកផ្លូវសម្រាប់ការជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍គ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ៕

​ដោយភ្នាក់ងារ​

កងទ័ពថៃ​ឈរជើង​នៅ​ព្រំដែន​ជាមួយមីយ៉ាន់ម៉ា។ dailynews
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សាលមហោស្រពខេត្តតាកែវ
សន្តិសុខសង្គម៥ នាទីutes មុន

សាលមហោស្រពខេត្តតាកែវ ត្រូវបានអគ្គិភ័យ ឆាបឆេះស្ទើរទាំងស្រុង

លោកបណ្ឌិត គី សេរីវឌ្ឍន៍
ព័ត៌មានជាតិ១៨ នាទីutes មុន

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អំពាវដល់និស្សិតដែលលោកធ្លាប់បានបណ្ដុះបណ្ដាល បរិច្ចាគថវិកាម្នាក់ ១ដុល្លារក្នុងមួយខែ ដើម្បីជួយ «មូលនិធិអប់រំកុមារ»

ព័ត៌មានជាតិ៣៦ នាទីutes មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជាក់​ពី​ការ​ដាក់​ពន្ធ​អាមេរិក​នៅ​កម្ពុជា និង​ដំណោះស្រាយ​ចរចា​ជាមួយ​អាមេរិក

ជីវិតកម្សាន្ដ១ ម៉ោង មុន

នាង ដាវីន ប្រកាសថា មិនទទួលយកការសុំទោស ក្រោយបុរសម្នាក់បង្កាច់បង្ខូចឈ្មោះខ្លួន

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឆន ស្រីណេត ស្នើយុវជនខ្មែររួមគ្នាថែរក្សានិងឱ្យតម្លៃភាសាជាតិ ខណៈអ្នកខ្លះប្រើខុសន័យខុសវេយ្យាករណ៍

សន្តិសុខសង្គម២០ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម