ព័ត៌មានអន្ដរជាតិ
ក្តីសង្ឃឹមដ៏ធំរបស់ពិភពលោក! អាមេរិកកំពុងធ្វើតេស្តថ្នាំលេប ដែលអាចព្យាបាលទាំងជំងឺកូវីដ-១៩ធម្មតា និងបំប្លែងខ្លួន
លោកវេជ្ជបណ្ឌិត Manu Lee Chawengwong អ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើមនៅមន្ទីរពេទ្យ Vichaiyut ប្រទេសថៃ បាននិយាយថា ក្រៅពីវ៉ាក់សាំងកូវីដ ពិភពលោកកំពុងមានក្តីសង្ឃឹមចំពោះថ្នាំលេបថ្មីមួយប្រភេទដែលមានឈ្មោះថា Molnupiravir នៅសហរដ្ឋអាមេរិក ដែលជាថ្នាំត្រូវបានបង្កើតឡើងដើម្បីព្យាបាលជំងឺផ្តាសាយ។

បច្ចុប្បន្នថ្នាំនេះ កំពុងស្ថិតក្នុងការសាកល្បងព្យាបាលលើមនុស្សដំណាក់កាលទី២។ វាត្រូវបានគេរំពឹងថា នឹងចូលក្នុងការធ្វើតេស្តដំណាក់កាលទី៣នៅត្រីមាសទី៤នៃឆ្នាំនេះ។
ការធ្វើតេស្តបង្ហាញថា ថ្នាំថ្មីនេះមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ១៩, កាត់បន្ថយចំនួនវីរុសនៅក្នុងខ្លួនមនុស្សបានយ៉ាងឆាប់រហ័ស, កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ, ជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានិងមានផលប៉ះពាល់ទាប។

លើសពីនេះទៅទៀត ថ្នាំនេះអាចត្រូវបានប្រើដើម្បីព្យាបាលការឆ្លងមេរោគកូវីដ១៩ ទាំងប្រភេទធម្មតានិងបំប្លែងខ្លួនផងដែរ។
ដោយឡែក នៅក្នុងការពិសោធន៍លើសត្វ, នៅពេលថ្នាំនេះត្រូវបានគេយកទៅឲ្យសត្វដែលឆ្លងវីរុសកូវីដ១៩ វាអាចការពារសត្វដទៃទៀតដែលនៅជិតនោះពីការឆ្លងបាន។

ប្រសិនបើការសាកល្បងទាំងនេះ ទទួលបានជោគជ័យមែននោះ ពិភពលោកពិតជាមានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះលើជំងឺកូវីដ១៩ និងវីរុសបំប្លែងខ្លួនប្រភេទថ្មី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ True Id
ចុចអាន៖ វីរុសបំប្លែងខ្លួន “កូវីដកូនកាត់” ផ្ទុះនៅឥណ្ឌា ឆ្លងកាន់តែងាយ និងមិនខ្លាចវ៉ាក់សាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


