ព័ត៌មានជាតិ
អាជីវករមួយរូប លក់បង្គាចាក់សាហួយឱ្យភ្ញៀវ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ហៅធ្វើការណែនាំ
អ្នកស្រី អ៊ុយ ចន្ធូ អាជីវករលក់គ្រឿងសមុទ្រ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយមន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ( ក ប ប ) ធ្វើការណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរគ្រឿងសមុទ្រ (បង្គារ) ដែលមានផ្ទុកសារធាតុគីមីបន្តទៀត។

ការណែនាំនេះ បន្ទាប់ពីមន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ( ក ប ប ) ចុះបង្រ្កាប និងធ្វើកិច្ចសន្យាដល់អាជីវករលក់គ្រឿងសមុទ្រនៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយសារលក់បង្គារឱ្យភ្ញៀវមានសារធាតុគីមី នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។
លោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីការលក់បង្គារ នៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានសារធាតុគីមី លោកបានណែនាំមន្ត្រីចុះពិនិត្យជាក់ស្តែង និងបានធ្វើកិច្ចសន្យាចំពោះអាជីវករឈ្មោះ អ៊ុយ ចន្ធូ ភេទ ស្រី មុខរបរ លក់គ្រឿងសមុទ្រ មានទីលំនៅបច្ចុប្បន្នភូមិ ០១ សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅចំពោះមុខអាជ្ញាធរ អាជីវករឈ្មោះ អ៊ុយ ចន្ធូ បានចេញវីដេអូសុំទោសជាសាធារណៈ និងបានសន្យាថា ថ្ងៃក្រោយនឹងឈប់យកបង្ការដែលមានផ្ទុកសារធាតុគីមីនេះមកលក់ទៀត។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បានឱ្យអាជីវកររូបនេះ ចុះកិច្ចសន្យា បញ្ឈប់ការលក់ដូរគ្រឿងសមុទ្រ (បង្គារ) ដែលមានផ្ទុកសារធាតុគីមី ខូចគុណភាពប៉ះពាល់សុខភាព និងសន្យាគោរពតាមការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនលក់ដូម្ហូបអារហារ គ្រឿងសមុទ្រគ្រប់ប្រភេទដែលមានផ្ទុកសារធាតុគីមី ខូចគុណភាពទៀត។
ក្នុងករណីមិនគោរពតាមការសន្យាខាងលើ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ឈប់មុខរបរលក់ដូរគ្រឿងសមុទ្ររបស់អាជីវកររូបនេះ និងត្រូវទទួលខុសត្រូវតាមច្បាប់ទាំងស្រុង ចំពោះមុខសមត្ថកិច្ចជំនាញបានដកហួតបង្គាមានសារធាតុគីមីដែលនៅសេសសល់មានចំនួនជិត ៦គីឡូក្រាមយកទៅកំទេចចោល៕
អត្ថបទ ៖ ប៉ៃ សុឃីម




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


