ជីវិតកម្សាន្ដ
អ្នកលេងយូធូប Lee Jin-ho អះអាងថា សារសំឡេងបែកធ្លាយរវាង Kim Sae ron និង Kim Soo-hyun គឺជា AI សុទ្ធសាធ
តារាយូធូបកូរ៉េដ៏ល្បី លោក Lee Jin-ho ដែលតាមដាននិងផ្សាយសំណុំរឿងក្តីក្តាំរបស់ជីវិតតារាកូរ៉េដីល្បី គឺលោក Kim Soo-hyun និងអតីតតារាស្រីដែលបានស្លាប់ នាង Kim Sae ron បានចេញមកអះអាងថា សារសំឡេងចែករំលែកដោយក្រុមគ្រួសាររបស់ Kim Sae-ron និង Kim Se-eui ដែលអ្នកតំណាងនៃវិទ្យាស្ថានស្រាវជ្រាវ Garosero គឺជារៀបចំតាមរយៈបញ្ញាសិប្បនិម្មិត (AI)។
អ្នកលេងបណ្តាញសង្គមយូធូបកូរ៉េដ៏ល្បីនេះ បានលើកឡើងថា អ្នកផ្តល់ព័ត៌មាននៅពីក្រោយការថតនេះដែរ គឺជាសិល្បកររស់នៅឯរដ្ឋ New Jersey (សហរដ្ឋអាមេរិក) ដែលទាមទារប្រាក់យ៉ាងច្រើនពីភាគីរបស់ Kim Soo-hyun តែប៉ុណ្ណោះ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅថ្ងៃទី ៧ ក្នុងអគារ Samseong-dong ស្ថិតក្នុងក្នុងតំបន់ Gangnam-gu យូធូបល្បីល្បាញរូបនេះបាននិយាយថា នៅចំកណ្តាលនៃឧប្បត្តិហេតុនេះ ដែលថា Kim Se-eui បានចេញមកបង្ហាញការពិត គឺជាមនុស្សម្នាក់ដែលគេស្គាល់ថា ធ្វើការក្នុងឧស្សាហកម្មកម្សាន្ត ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកក្នុងរដ្ឋ New Jersey។ បុគ្គលនេះជាអ្នកឆបោក និងជំរិតទារប្រាក់តាមរយៈវិធីដូចជាការបន្លំជាសំឡេង។
យូធូបវ័យ៣៩ឆ្នាំបាននិយាយបន្តទៀតថា បុគ្គលនោះបានទាក់ទងមកខ្ញុំនៅថ្ងៃទី ៥ខែមេសា ក្រោមឈ្មោះថា Kevin Oh។ នៅពេលផ្ទៀងផ្ទាត់បន្ថែម គាត់ស្រាប់តែប្រើឈ្មោះ Kal ហើយបានមករកខ្ញុំដំបូងដោយបង្ហាញពីបំណងចង់ជូនដំណឹងអំពី Kim Soo-hyun។

លោកបានបញ្ចាក់ទៀតថា Kevin Oh បាននិយាយថានៅក្នុងខែវិច្ឆិកា ២០២៤ថា គាត់បានជួប Kim Sae Ron នៅបារកូរ៉េក្នុងរដ្ឋ New Jersey ហើយបានផ្លាស់ប្តូរទំនាក់ទំនងគ្នា។ នៅថ្ងៃទី ១២ដល់ថ្ងៃទី១៣ ខែមករាឆ្នាំនេះ តារាស្រីបានសុំខ្ចីប្រាក់ចំនួន ៤,៥០០ ដុល្លារ ជំនួសឲ្យការសរសេរកំណត់ត្រាប្រាក់កម្ចី ពួកគេបានកត់ត្រាវាទុក។ នៅក្នុងនោះ Kim Sae Ron បាននិយាយយ៉ាងច្បាស់អំពីការណាត់ជួប Kim Soo Hyun នៅពេលនាងពេញវ័យ ហើយថា តារាប្រុសគឺជាមនុស្សល្អម្នាក់សម្រាប់នាង។
នៅក្នុងដំណើរការនេះ Lee Jin-ho បានអះអាងថា នៅថ្ងៃទី ១៦ ខែមេសា បុគ្គល Kevin Oh បានបញ្ជូនការថតមួយផ្សេងទៀតដែលមានសម្លេងដូចគ្នាទៅនឹង Kim Sae Ron ។ សូម្បីតែមិត្តភក្តិរបស់នាងក៏បានបញ្ជាក់ថា នេះជាសំឡេងរបស់តារាស្រីពិតប្រាកដមែន។ ក្រោយមក Kevin ក៏បានផ្ញើរសំឡេងនោះទៅកាន់លោក Kim Se Ui នៃវិទ្យាស្ថាន Garo Sero ប៉ុន្តែក្រោយការស៊ើបអង្កេត និងសន្និដ្ឋានថា ការថតគឺជាសំឡេង AI ទេ។
Lee Jin Ho ក៏បានចោទប្រកាន់ Kevin ពីការចូលទៅជិត Kim Soo Hyun និងបង្ខូចកេរ្តិ៍ឈ្មោះគាត់ជាមួយនឹងការថត ប៉ុន្តែបន្ទាប់ពីពិនិត្យរួច តារាប្រុសរូបនេះបានព្រងើយកន្តើយ និងបដិសេធមិនព្រមធ្វើកិច្ចព្រមព្រៀងនោះទេ។
មិនត្រឹមតែប៉ុណ្ណឹងទេ ភាគីរបស់តួឯក្រុសនៅក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ក៏បានទម្លាយវិញយ៉ាងរហ័សថា ការថតនេះគឺក្លែងក្លាយ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI សុទ្ធសាធ។ ភ្នាក់ងារ Gold Medalist បានបញ្ជាក់ថាបុគ្គលឈ្មោះ Kevin បានទាក់ទងក្រុមហ៊ុនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះតែមិនបានសម្រេច។ ក្រុមហ៊ុនក៏មានការភ្ញាក់ផ្អើល និងខឹងសម្បារចំពោះការវាយប្រហារតាមអ៊ីនធឺណិតរបស់វិទ្យាស្ថាន Garo Sero ទៅលើតារាប្រុសស្ថិតក្រោមទ្រនំពួកគេ ទាំងដែលគ្មានភត្តុតាងពិតប្រាកដែរ។
លើសពីនេះ ដោយសារក្រុមហ៊ុនមើលឃើញថា នេះជាភស្តុតាងច្បាស់លាស់បំផុតដែលថា ការអះអាងពីមុនរបស់វិទ្យាស្ថាន Garo Sero ត្រូវបានប្រឌិត។ ដូច្នេះហើយ ក្រុមហ៊ុនមានបំណងដាក់ពាក្យបណ្តឹងភ្លាមៗ និងចោទប្រកាន់វិទ្យាស្ថាន ពីបទបំពានច្បាប់ប្រឆាំងការយាយី និងបំពានច្បាប់អ៊ីនធឺណេតស្តីពីការបរិហារកេរ្តិ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo-hyun នៅតែជាតារាមានឥទ្ធិពលបំផុតរបស់កូរ៉េ ទោះកំពុងផ្ទុករឿងអាស្រូវក្ដីចុចអាន៖
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


