Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចប្រជុំ​កម្រិត​បច្ចេកទេសអ៊ុយក្រែន-រុស្ស៊ី​ នឹងធ្វើនៅសប្តាហ៍ក្រោយ ចូលរួម​ដោយចតុភាគី​

បានផុស

នៅ

​កិច្ច​ប្រជុំ​ចតុភាគី​​​ក្នុងការរកដំណោះស្រាយ​​ជុំវិញ​ជម្លោះ​អ៊ុយក្រែន​និង​រុស្ស៊ី​ ទំនង​កើត​​​​​ឡើង​​​នៅសប្តាហ៍​ក្រោយ​នៅ​បុរី​វ៉ាទីកង់ របស់​មេដឹកនាំ​សាសនា​កាតូលិក ដែលទើប​ចូល​កាន់​តំណែង​​​ជាផ្លូវការ​នៅសប្តាហ៍​នេះ​។ យោង​ការ​ផ្សាយ​របស់​​ទូរទស្សន៍ជាតិ​ហ្វាំង​ឡង់​ Yle។​

ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បាននិយាយកាលពីល្ងាចថ្ងៃពុធក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយ​​នៅ​​លើ​បណ្តាញ​ទូរទស្សន៍​ Yle ថា កិច្ចពិភាក្សាកម្រិតបច្ចេកទេសដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែនអាច​នឹងប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយនៅបុរីវ៉ាទីកង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb។ FB

​តាមការ​អះអាង​​​របស់ប្រធានាធិបតី​ហ្វាំងឡាំង ដែល​ចូលជាសមាជិក​នៃ​អង្គការ​ណាតូ​កាល​ឆ្នាំ​២០២៣ ​កិច្ច​ពិភាក្សា​​នេះ​​នឹង​មាន​៤​ភាគី​ចូលរួម ​គឺ​តំណាង​មក​ពី​សហរដ្ឋអាមេរិក តំណាង​ភាគី​អឺរ៉ុប​ និង​​ក្រុម​ការងារ​បច្ចេកទេស​​​របស់​ប្រទេសរុស្ស៊ី​និង​អ៊ុយក្រែន​។

ប្រធានា​ធិបតី​ហ្វាំងឡង់ បានហៅកិច្ចប្រជុំដ៏មានសក្តានុពល​នៅសប្តាហ៍​ក្រោយ​នេះ​ជាជំហានវិជ្ជមានឆ្ពោះទៅរកការចូលរួមជាអន្តរជាតិកាន់តែទូលំទូលាយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

លោក Alexander Stubb ត្រូវ​បានស្រង់​សម្តី​ដូ​ច​និយាយថា៖​​«​វាទំនងណាស់ដែលនៅសប្តាហ៍ក្រោយ ឧទាហរណ៍នៅបុរីវ៉ាទីកង់ នឹងមានកិច្ចប្រជុំបច្ចេកទេសដែលមានការចូលរួមពីអ៊ុយក្រែន រុស្ស៊ី អាមេរិក និងអឺរ៉ុប»​។

​ប្រធានាធិបតី​អ៊ុយក្រែន​ ជួប​ជាមួយ​សម្តេច​សង្ឃ​កាតូលិក Robert Francis Prevost ​ដែល​គេ​ហៅថា Leo ទី​១៤ (XIV) ជួបគ្នា​នៅបុរីវ៉ាទីកង់។

​​ការ​ចរចា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន បាន​កើត​ឡើង​ម្តង​រួច​មក​ហើយ​កាល​ថ្ងៃទី​១៥​​ខែ​ឧសភា​នេះ​ ​នៅទីក្រុង​​អ៊ីស្តង់ប៊ុល​​ប្រទេស​តូកគី ​ប៉ុន្តែ​គ្មានលទ្ធផល​​​​ដុំកំភួន​ឈានទៅបញ្ចប់សង្គ្រាម ដោយ​បានត្រឹមយល់​ព្រម​ដោះលែងឈ្លើយសឹក​១០០០នាក់​ម្ខាង។

ការជួប​ចរចានោះកើត​ឡើង ក្រោយ​​​ប្រធានាធិបតី​​រុស្ស៊ី​ លោក វ៉្លាឌីមៀរ​ ពូទីន បាន​​និយាយទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី តួកគី ​ដែលបាន​ធានាធ្វើ​ជាម្ចាស់ផ្ទះសម្រាប់​ជំនួប​​ចរចា​រវា​ង​រុស្ស៊ី​និង​អ៊ុយក្រែន។ ការចរចា​​នៅតួកគី​នោះ ត្រូវ​គេ​រំពឹង​ថា​ ធ្វើឡើង​កម្រិត​កំពូល​រវា​ង​ លោក វ៉្លាឌីមៀរ ពូទីន និង​ ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប៉ុន្តែ​​ក្រោយមក​ លោក ពូទីន បាន​បញ្ជូន​ត្រឹមតែ​​ជំនួយការ​របស់​លោក​ក្នុងការ​ចរចា​ ដែលធ្វើឲ្យភាគី​អ៊ុយក្រែន​ខកចិត្តយ៉ាងខ្លាំង​។

​ក្រោយ​មក​ប៉ុន្មានថ្ងៃ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បាន​​និយាយ​ទូរស័ព្ទ​ជាមួយ​លោក ពូទីន ហើយ បាន​​បានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអឺរ៉ុបមួយចំនួន រួមទាំង Stubb ផងដែរ។

សេចក្តីរាយការណ៍​បាន​លើក​ឡើង​ថា លោក ដូណាល់​ ត្រាំ បានចែករំលែកព័ត៌មានលម្អិតនៃការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន​ ហើយក្រុមនេះបានពិភាក្សាអំពីការចរចាដែលកំពុងបន្ត បទឈប់បាញ់ដ៏មានសក្តានុពល និងជំហានឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។

​ក្នុងកិច្ច​ចរចា​កន្លង​មកដែល​គ្មានផ្លែ​ផ្កា​​​ឈាន​ទៅបញ្ចប់សង្គ្រាម មួយផ្នែកគ្មានភាគី​អឺរ៉ុប​ដែល​ជា​អ្នក​​​​គាំទ្រ​អ៊ុយក្រែន​យ៉ាងសម្បើម​ ចូលរួ​ម​ក្នុងការចរចា​ដែលពួក​គេ​តែងតែ​ទាមទារ​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​ ឲ្យ​បំពេញលក្ខខណ្ឌ​របស់​ពួកគេ​។

រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ​បាន​សង្កត់​ធ្ងន់​លើ​ការ​កើន​ឡើង​នូវ​តួនាទី​របស់​ប្រទេស​អឺរ៉ុប​ក្នុង​ដំណើរ​ការ​សន្តិភាព ដោយ​​បាននិយាយថា៖«យើងកំពុងឈានចូលដំណាក់កាលមួយដែលអឺរ៉ុបក៏ចូលរួមដែរ ហើយនោះជាអ្វីដែលយើងសង្ឃឹមតាំងពីដើមមក»៕​

ដោយ រ៉ាន់ រើយ

ការចរចា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ប្រទេសតួកគី​​កាលថ្ងៃទី​១៦​ខែ​ឧសភា។ ក្រសួងការបរទេសតួកគី​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម