Connect with us

ព័ត៌មានជាតិ

រដ្ឋចំណាយលុយជាង១០០លានដុល្លារហើយក្នុង​កម្មវិធីជាតិជំនួយសង្គម

បានផុស

នៅ

រដ្ឋាភិបាល​បាន​បើក​ផ្ដល់​ប្រាក់​ដល់​គ្រួសារ​មានបណ្ណសមធម៌ និង​ជនងាយរងគ្រោះតាមរយៈកម្មវធីជាតិជំនួយសង្គមបាន​ជាង ​១០០លានដុល្លារ​ហើយ ១ឆ្នាំបន្ទាប់ពីបង្កើត​កម្មវិធីនេះឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ក្រសួងសង្គម​កិច្ច​លោក ជា សុមេធី បាន​ឱ្យ​ដឹង​ក្នុង​វេទិការ​ផ្សព្វផ្សាយ​ស្ដីពីប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា​ដែលធ្វើ​ឡើង​នៅអាគារ​រដ្ឋបាលថ្មីរដ្ឋសភា កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ២០២៥ ថាបច្ចុប្បន្នមាន​គ្រួសារ​ដែល​មាន​បណ្ឌសមធម៌ដែល​ទទួល​បាន​ប្រាក់ឧបត្ថម្ភចំនួន ៧១៥ ៣៤៧គ្រួសារ ក្រៅពី​នោះក៏មាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែមដល់សមាជិកគ្រួសារ​ដែល​មាន​ភាព​ងាយ​រងគ្រោះដូច​ជា ស្រ្ដីមាន​ផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជនមានពិការ​ភាព មនុស្ស​ចាស់​អាយុ៦០ឆ្នាំឡើង អាហារូបករណ៍​សិស្សក្រីក្រ និង​អ្នក​ផ្ទុក​មេរោគអេដស៍ផងដែរដែល​គិត​ជា​ទឹក​ប្រាក់​ដែល​បាន​បើក​ផ្ដល់​ត្រឹម​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ២០២៥ មាន​ចំនួន ៤៣២ប៊ីលាន ៩០៩លាន ៤៤២ពាន់រៀល ដែល​ស្មើ​នឹង​ប្រមាណ​ ១០៨,២២លានដុល្លារអាមេរិក។

លោកឱ្យដឹង​ថា៖ «កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ដែលជា​កម្មវិធី​មាន​លក្ខណៈឆ្លើយតបគ្រប់ជ្រុងជ្រោយ​ស្របទៅ​នឹងតម្រូវការ​របស់​គ្រួសារ​ក្រីក្រ និង​សមាជិក​ងាយ​រងគ្រោះចាប់តាំង​ពី​ពេល​ចាប់​កំណើត​ក្នុង​ផ្ទៃ​រហូត​ដល់​មរណភាព និង​ជួយពង្រឹង​ស្ថានភាព​គ្រួសារ កសាង​សង្គម​ ដែលមាន​ភាព​ធន់​ ព្រមទាំង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍនសេដ្ឋកិច្ច​ប្រកបដោយ​បរិយាបន្ន បន្ទាប់ពី​កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជួន​គ្រួសារ​ក្រីក្រ និងងាយ​រងគ្រោះក្នុ​ងអំឡុង​ពេល​ប្រយុទ្ធនឹង​ជំងឺ​កូវីដ-១៩ ត្រូវបាន​បិទ​បញ្ចប់​ជាស្ថាពរ»។

កម្មវិធីជាតិ​ជំនួយ​សង្គមក្នុង​កញ្ចប់គ្រួសារបានចាប់​ដំណើរ​ការ​កាលពី​ខែ​មេសា ឆ្នាំ២០២៤ ក្នុង​គោល​បំណង​ពង្រឹង​ស្ថានភាព​គ្រួសារ និង​កសាង​សង្គម​ឱ្យ​មាន​ភាព​ធន់​ ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ចលើកកម្ពស់​ការ​ចូលរួម​ដោយ​គ្មានការ​រើសអើង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម