ជីវិតកម្សាន្ដ
ការលើកឡើងរបស់បវរកញ្ញា Thuy Tien ៣ឆ្នាំមុន ដូចទស្សន៍ទាយអនាគតខ្លួនឯងយ៉ាងច្បាស់
នាប៉ុន្មានថ្ងៃចុងក្រោយនេះ ការចាប់ខ្លួនបវរកញ្ញាវៀតណាមនាង Nguyen Thuc Thuy Tien បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល មិនថាក្នុងឬក្រៅប្រទេសនោះទេ។ នាងធ្លាប់ជាតារាម៉ូដែលដែលយុវវ័យស្រលាញ់ និងកោតសរសើរពីសម្រស់ ប៉ុន្តែបែរជាធ្វើឲ្យមហាជនខកចិត្តចំពោះទង្វើរបស់នាងទៅវិញ។

យ៉ាងណា មុននឹងមានបញ្ហាចំពោះមុខច្បាប់តារាស្រីវ័យវ័យ២៦ឆ្នាំ ធ្លាប់ទទួលបានកត្តិនាមល្បីល្បាញថា ជាស្រីស្អាតម្នាក់ដែលមានសម្ដីស៊ីជម្រៅ និងតែងដាក់គោលដៅនាថ្ងៃអនាគតជានិច្ច។ គួរកត់សម្គាល់ដែរថា កាលណោះ Thuy Tien បានចែករំលែកការទស្សន៍ទាយអនាគតរបស់នាង ជាមួយអ្នកគាំទ្រកាលពីឆ្នាំ ២០២២ យ៉ាងក្បោះក្បាយបំផុត។
ជាក់ស្តែងនៅពេលនោះមានគេសួរនាងថា តើអ្នកនឹងក្លាយជាអ្នកណាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ? បវរកញ្ញារូបនេះបាន បញ្ជាក់ថា នាងនឹងធ្វើជាគំរូដល់យុវជនធ្វើតាម ហើយទន្ទឹមនឹងនោះក៏ជាពាណិជ្ជករដែលជាម្ចាស់ក្រុមហ៊ុនធំ និងមានអំណាចមួយរូបផងដែរ។
រាជនិនីសម្រស់របស់ប្រទេសវៀតណាមបាននិយាយថា «៥ឆ្នាំខាងមុខ ខ្ញុំនៅតែជាខ្ញុំ នៅតែជាកម្លាំងចិត្តសម្រាប់យុវជន ដូចអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំនឹងក្លាយជាអ្នកជំនួញម្នាក់ដែលជាម្ចាស់ក្រុមហ៊ុន។ ក្រុមហ៊ុនរបស់ខ្ញុំនឹងរីកចម្រើន ហើយមានចំណុចលក់ជាង១ពាន់កន្លែងទូទាំងប្រទេស។ ខ្ញុំនឹងមានមូលនិធិសប្បុរសធម៌ពីប្រាក់ចំណេញពីការលក់។ ក្នុងរយៈពេល ៥ ឆ្នាំ មូលនិធិសប្បុរសធម៌នោះនឹងកាន់តែធំឡើង និងជួយមនុស្សកាន់តែច្រើន»។
ក្នុងកិច្ចសម្ភាសន៍មួយទៀត ម្ចាសជ័យលាភីឯកក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International កាលឆ្នាំ២០២១ បាននិយាយថា តាំងពីនៅរៀនមក នាងតែងតែចង់ក្លាយជាអ្នកជំនួញ។ ជំនួសឲ្យការចូលប្រឡូកក្នុងពិភពសិល្បៈដូចតារាស្រីរូបស្រស់ផ្សេងទៀត Thuy Tien តែងតែខិតខំស្វែងរកគោលដៅអាជីវកម្មឲ្យបានជោគជ័យ។
លើសពីនេះ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Thuy Tien ធ្លាប់បានលើកឡើងពីការភ័យខ្លាចនៃការត្រូវបានទស្សនិកជនងាកចេញ។ ការបង្ហោះនេះត្រូវបានអ្នកលេងអ៊ីនធឺណេត ចែករំលែកតៗគ្នា ព្រោះបន្ទាប់ពី ៣ឆ្នាំមក ការភ័យខ្លាចរបស់រាជនីសម្រស់បានក្លាយជាការពិតហើយ។
ជាក់ស្តែងកាលណោះនាងបាននិយាយថា នាងទស្សនាព័ត៌មានក្នុងកម្មវិធីកម្សាន្តជាច្រើន ហើយឃើញថាមានមនុស្សស្រលាញ់ខ្លាំង ប៉ុន្តែបន្ទាប់ពីមានរឿងណាមួយកើតឡើង នោះនឹងត្រូវគេជេរប្រទេចនិងដាក់បណ្ដាសាយ៉ាងច្រើនមិនខាន។ ពេលគ្រងមកុដ MGI កាលឆ្នាំ២០២១ នាងមានអារម្មណ៍ព្រួយបារម្ភ ព្រោះខ្លាចថ្ងៃណាមួយទស្សនិកជនអាចងាកចេញពីនាង។ ហើយរូបនាងផ្ទាល់ក៏ដឹងថា ជីវិតគឺបែបនេះ គ្មានអ្វីនៅដដែលជារៀងរហូតទេ។ បើមនុស្សដែលស្រលាញ់ខឹង អន់ចិត្ត មានន័យថារូបនាងបានធ្វើអ្វីខុស ហើយត្រូវត្រលប់មកកែកំហុសមើលពីខ្លួនឯងវិញ។
តារាម៉ូដែលរូបនេះថែមទាំងសង្កន់ធ្ងន់ទៀតថា «ខ្ញុំមិនអាចបង្ខំអ្នកណាម្នាក់ឲ្យស្រលាញ់ខ្ញុំជារៀងរហូតបានទេ ប៉ុន្តែខ្ញុំត្រូវតែព្យាយាមបង្ខំខ្លួនឯង ឲ្យដើរតាមក្របខណ្ឌដែលខ្ញុំបានកំណត់សម្រាប់ខ្លួនខ្ញុំ ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកដទៃ ឬក្លាយជាមនុស្សល្អ»។
កាលពីថ្ងៃទី ១៩ ឧសភា យោងតាមព័ត៌មានពីកាសែតប៉ូលិសទីក្រុងហូជីមិញ នាយកដ្ឋានប៉ូលិសស៊ើបអង្កេត-ក្រសួងសន្តិសុខសាធារណៈបានប្រកាសថា ខ្លួនបានកាត់ទោស និងឃុំខ្លួនជាបណ្ដោះអាសន្នលើកញ្ញា Nguyen Thuc Thuy Tien ពីបទបោកបញ្ឆោតអតិថិជន ដូចមានចែងក្នុងប្រការ ២មាត្រា ១៩៨ នៃក្រមព្រហ្មទណ្ឌ ក្នុងនាមជាអ្នកសមគំនិតជាមួយក្រុមហ៊ុន Chi Em Rot ដែលជាចុងចោទ។
នេះជាលទ្ធផលនៃការស៊ើបអង្កេតបន្ថែមលើករណីផលិតផលិតផលអាហារក្លែងក្លាយ ពាក់ព័ន្ធនឹងក្រុមហ៊ុន Asia Life Joint Stock Company និងក្រុមហ៊ុន Chi Em Rot។
យោងតាមទីភ្នាក់ងារស៊ើបអង្កេត Thuy Tien គឺជាម្ចាស់ភាគហ៊ុនដែលរួមចំណែក ៣០% នៃដើមទុននៅក្នុងផលិតផលនេះ ហើយទទួលបានប្រាក់ជិត៧ ពាន់លានដុងនៅក្នុងកម្រៃជើងសារ។ ទោះបីជានាងដឹងថា ជាតិសរសៃនៅក្នុងផលិតផលមានកម្រិតទាបខ្លាំង ហើយមិនដំណើរការដូចការផ្សាយពាណិជ្ជកម្មក៏ដោយ ក៏នាង និងសហការីរបស់នាងនៅតែផ្តល់ព័ត៌មានមិនពិតដើម្បីបញ្ឆោតអ្នកប្រើប្រាស់។ បន្ទាប់ពីមានភាពចម្រូងចម្រាស តារាស្រីបានស្នើចុះហត្ថលេខាលើកិច្ចសន្យាមួយដើម្បីធ្វើឲ្យការផ្សាយពាណិជ្ជកម្មស្របច្បាប់ រួមទាំងការចៀសវាងចាត់ទុកថា ខ្លួនគឺជាម្ចាស់ភាគហ៊ុនមួយដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដកតំណែង «យុវជនឆ្នើមវៀតណាម» ពីបវរកញ្ញា Thuy Tien ក្រោយជួបរឿងអាស្រូវផ្លូវច្បាប់ត្រូវកាត់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


