Connect with us

ព័ត៌មានអន្ដរជាតិ

ចិនកត់ត្រាពីកំណើនប្រាក់ចំណេញឧស្សាហកម្មខែមុន ទោះបីប្រឈមពន្ធអាមេរិក

បានផុស

នៅ

ទិន្នន័យផ្លូវការចេញផ្សាយនៅថ្ងៃអង្គារនេះ បាន​បង្ហាញថា ប្រាក់ចំណេញឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើងខ្ពស់ក្នុងខែមេសា ដែលជាសញ្ញាបង្ហាញពីភាពធន់​នៃសេដ្ឋកិច្ច ​ទោះមាន​ភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងសម្ពាធ​បរិត្តផរណា​ក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានឱ្យដឹងថា ប្រាក់ចំណេញ​ពីវិស័យឧស្សាហកម្ម បានកើនឡើង ១,៤ ភាគរយ ចន្លោះពីខែមករា ដល់ខែមេសា ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ២,១ ទ្រីលាន​យន់ (២៩២,២៨ ប៊ីលាន​ដុល្លារ)។

គិតតែក្នុងខែមេសា​ ប្រាក់ចំណេញឧស្សាហកម្មចិន បានកើនឡើង ៣ ភាគរយ ធៀប​នឹង​កំណើន ២,៦ ភាគរយ នៅខែមីនា។

​ទិន្នន័យសេដ្ឋកិច្ចចុងក្រោយ​នេះ បង្ហាញពី​ស្ថានភាពប្រទាញប្រទង់គ្នានៃសេដ្ឋកិច្ចចិន ​ដោយ​ការនាំចេញមានភាពរឹងមាំជាងការរំពឹងទុក ប៉ុន្តែទិន្នផលរោងចក្រ និងកំណើននៃការលក់រាយបានធ្លាក់ចុះ។

តម្លៃទំនិញចេញពីរោងចក្រ​ បានធ្លាក់ចុះសម្រាប់ខែទី ៣១ ជាប់ៗគ្នា នៅខែមេសា ហើយក៏ជាការធ្លាក់ចុះធំបំផុតក្នុងរយៈពេល ៦ ខែចុងក្រោយ ដោយសារតែ​បរិត្តផរណា និងភាពមាន​កំណត់នៃប្រាក់ចំណេញរបស់ក្រុមហ៊ុន។

កន្លងមក រដ្ឋាភិបាល​ចិនបានជំរុញឱ្យមាន​ការចាត់វិធានការ ដើម្បីបង្កើនទំនុកចិត្ត និងការចំណាយក្នុងស្រុក។ ​ក្នុងខែឧសភា ​ចិន​បានចាប់ផ្តើមផែនការជំរុញ​សេដ្ឋកិច្ចដ៏ធំ រួមទាំងការកាត់បន្ថយអត្រាការប្រាក់ និងចាក់បញ្ចូលប្រាក់បន្ថែមទៀត​ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។

ជាមួយគ្នានោះ អ្នកបង្កើតគោលនយោបាយ និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំៗចិន ក៏បានសន្យា​ជួយអ្នកនាំចេញដែលរងផលប៉ះពាល់ដោយសង្រ្គាមពន្ធ ស្វែងរក​ទីផ្សារក្នុងស្រុកផងដែរ។

គួរគូសបញ្ជាក់ថា ចិន និងសហរដ្ឋអាមេរិក បាន​ធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មពន្ធគយនៅខែមេសា ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីពន្ធគយបដិការនៅដើមខែមេសា ដែលបង្កក្ដីបារម្ភសម្រាប់កំណើនសេដ្ឋកិច្ចចិន ដែលពឹងផ្អែកខ្លាំងលើការនាំចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៩ វិនាទី មុន

ចិនកត់ត្រាពីកំណើនប្រាក់ចំណេញឧស្សាហកម្មខែមុន ទោះបីប្រឈមពន្ធអាមេរិក

ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីរាជការ១០នាក់ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌក្រសួងផែនការ ក្នុងឆ្នាំ២០២៥នេះ

ជីវិតកម្សាន្ដ១០ នាទីutes មុន

ស្រ្តីដែលបង្ខូចកេរ្តិ៍ឈ្មោះកីឡាករឆ្នើម Son Heung Min ត្រូវមហាជនច្រឡំថា ជាតារាចម្រៀងកំពុងល្បី

ព័ត៌មានជាតិ១១ នាទីutes មុន

ទីម័រឡេស្តេចូលជាសមាជិកអាស៊ានពេញសិទ្ធិ រំលេចឱ្យឃើញពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ១១ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញការសហការគ្នាកម្ពុជា-ថៃក្នុងនាមជាអ្នកជិតខាងល្អ

Sokha Hotels

ព័ត៌មានពេញនិយម