ព័ត៌មានអន្ដរជាតិ
ប្រទេសមួយក្នុងតំបន់អាស៊ីត្រៀមអនុម័តប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson
ក្រុមប្រឹក្សាកូរ៉េខាងត្បូងបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson មានសុវត្ថិភាព និងប្រសិទ្ធភាព ។ នេះបើយោងតាមក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថបាននិយាយនៅថ្ងៃចន្ទនេះ ។
នៅពេលទទួលបានភ្លើងខៀវ វ៉ាក់សាំង Johnson & Johnson នឹងក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទីបីដែលត្រូវបានអនុញ្ញាតនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីវ៉ាក់សាំង AstraZeneca និង Pfizer-BioNTech ដែលវ៉ាក់សាំងទាំងពីរនេះត្រូវការចាក់ ២ ដូស ។

កូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងដើម្បីទទួលបានវ៉ាក់សាំង Johnson & Johnson ចំនួន ៦ លានដូស ហើយបាននិយាយថា ពួកគេនឹងត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំងនេះចាប់ពីត្រីមាសទី ២ ។
ការអនុញ្ញាតិចុងក្រោយនៃវ៉ាក់សាំងនេះនឹងត្រូវបានសម្រេចច បន្ទាប់ពីគណៈកម្មាធិការជំនាញចំនួនពីរបន្ថែមទៀតបើកកិច្ចប្រជុំ ។

រហូតមកដល់ពេលនេះប្រទេសកូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងដូសដំបូងចំនួន ៧៩៣,៩៦៦ ក្នុងចំណោមបុគ្គលិកពេទ្យ និងក្រុមដែលមានហានិភ័យខ្ពស់ចាប់តាំងពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីខែកុម្ភៈ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១០២,១៤១ ករណី និងមានអ្នកស្លាប់ចំនួន ១,៧២៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានសុវត្ថិភាពលើមនុស្សអាយុលើស ១៨ ឆ្នាំ
ចុចអាន ៖ ដំណឹងល្អមួយទៀត! វ៉ាក់សាំងកូវីដចាក់តែមួយដូសរបស់ Johnson & Johnson បង្ហាញប្រសិទ្ធភាព ៦៦ ភាគរយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


