ព័ត៌មានអន្ដរជាតិ
អាមេរិក រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មីជាង ១ ម៉ឺនករណី និងព្រមានពីជំងឺថ្មីផ្សេងទៀត
បច្ចុប្បន្ននេះសហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីជាង ១០,០០០ ករណី ខណៈអ្នកជំនាញបានព្រមានអំពីការកើនឡើងនៃជំងឺកូវីដ ១៩ ថ្មីៗផ្សេងទៀតផងដែរ ។
ក្នុងចំណោមករណីឆ្លងសរុបនៃវ៉ារ្យង់ថ្មីចំនួន ១០,៩៨៥ ករណីដែលរាយការណ៍ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) គិតត្រឹមថ្ងៃអាទិត្យ ក្នុងនោះមាន ១០,៥៧៩ ករណីត្រូវបានបង្កឡើងដោយវ៉ារ្យ៉ង់ B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស ។

ចំណែក ២៨៨ ករណីគឺជាវ៉ារ្យង់ B.1.351 របស់អាហ្វ្រិកខាងត្បូង និង ១១៨ ករណីជាវ៉ារ្យង់ P.1 ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសប្រេស៊ីល ។
លើសពីនេះទៅទៀតវ៉ារ្យង់ប្រភេទ B.1.427 និង B.1.429 ដែលជាជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីចំនួន ២ ដែលត្រូវបានរកឃើញដំបូងនៅរដ្ឋកាលីហ្វ័រញ៉ាក៏កំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ពី CDC ផងដែរ ។

បច្ចុប្បន្នជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីចំនួន ៥ ប្រភេទនេះត្រូវបានចាត់ថ្នាក់ដោយ CDC ថាជា “វ៉ារ្យង់នៃការព្រួយបារម្ភ” ហើយវាជាភស្តុតាងបង្ហាញពីការកើនឡើងនៃការឆ្លង ការកើនឡើងនៃអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យ ឬការស្លាប់ ហើយវាក៏បង្ហាញពីការយកឈ្នះលើអង់ទីគ័រដែលបង្កើតឡើងក្នុងអំឡុងពេលឆ្លង ឬចាក់វ៉ាក់សាំងជាដើម ។
ទន្ទឹមនោះក្រុមអ្នកជំនាញបានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតថា ប្រទេសនេះនឹងប្រឈមនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ ប្រសិនបើជនជាតិអាមេរិកមិនបានរក្សានូវវិធានការការពារដូចជា ការពាក់ម៉ាស ឬរបាំងមុខ ចៀសវាងការធ្វើដំណើរ និងការបន្តគម្លាតសង្គមរហូតដល់ប្រជាជនទទួលការចាក់វ៉ាក់សាំងកាន់តែច្រើន ។

បន្ថែមពីនេះមន្ត្រីសុខាភិបាលសាធារណៈក៏បានជំរុញកាន់តែខ្លាំងឡើងឲ្យប្រជាជនអាមេរិកអនុវត្តវិធានការការពារដូចជា ការប្រើប្រាស់ម៉ាស គម្លាតសុវត្ថិភាព ការធ្វើអនាម័យលាងសម្អាតដៃ និងការចាក់វ៉ាក់សាំងភ្លាមៗដោយវាអាចជួយការពារប្រឆាំងនឹងការឆ្លងជំងឺកូវីដ ១៩ និងជំងឺបំប្លែងខ្លួនថ្មីដែលកំពុងកើតមានជាដើម ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣១,០៣៣,៨០១ ករណី និងមានអ្នកស្លាប់ចំនួន ៥៦៣,២០៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ក្រោយជោគជ័យជាមួយវ៉ាក់សាំង ក្រុមហ៊ុន Pfizer ចាប់ផ្តើមសាកល្បងប្រើថ្នាំគ្រាប់ព្យាបាលកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


