ព័ត៌មានអន្ដរជាតិ
Macron មិនយល់ស្របគំនិតរបស់ ត្រាំ ដែលចង់ឲ្យ ពូទីន សម្របសម្រួលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានច្រានចោលទាំងស្រុងនូវគំនិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា មេដឹកនាំរុស្ស៊ី វ៉្លាឌីមៀរ ពូទីន អាចចូលខ្លួនធ្វើជាអ្នកសម្រុះសម្រួលក្នុងជម្លោះដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ជុំវិញកម្មវិធីអាវុធអានុយក្លេអ៊ែរ។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់កោះ Greenland កាលពីថ្ងៃទី១៥ខែមិថុនា លោក Macron បាននិយាយថា «ខ្ញុំមិនជឿថា ប្រទេសរុស្ស៊ីដែលឥឡូវនេះកំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះដ៏ខ្លាំងក្លាមួយ និងមិនបានគោរពធម្មនុញ្ញអង្គការសហប្រជាជាតិអស់រយៈពេលជាច្រើនឆ្នាំមកនេះ អាចក្លាយជាអ្នកសម្រុះសម្រួលនោះទេ»។ ទន្ទឹមនោះ លោក Macron ក៏បញ្ជាក់យ៉ាងច្បាស់ដែរថា បារាំងមិនបានចូលដៃចូលជើងជាមួយអ៊ីស្រាអែល ជុំវិញប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់កាលពីសប្ដាហ៍មុនឡើយ។
លោក Macron បានអះអាងសាជាថ្មីអំពីសារៈសំខាន់នៃការស្តារឡើងវិញនូវកិច្ចចរចានុយក្លេអ៊ែរ និងការទប់ស្កាត់ការកើនឡើងនៃយោធាបន្ថែមទៀត។ លោកបានពណ៌នាអំពីស្ថានភាពនេះថា «ធ្ងន់ធ្ងរខ្លាំងណាស់» ហើយបានថ្លែងថា ជម្លោះមិនអាចឈានទៅរកដំណោះស្រាយទេ បើមានរុស្ស៊ីដើរតួជាអន្តរការី។
សូមរឭកថា កាលពីថ្ងៃសុក្រទី១៣មិថុនា អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Rising Lion» វាយប្រហារតាមអាកាសលើ អ៊ីរ៉ង់ ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ ក្រោយមក សង្គ្រាមក៏បានផ្ទុះឡើងដោយមានការបាញ់តដៃគ្នាទៅវិញទៅមក៕
ដោយ៖ ឈាង
ចុចអាន៖ ណេតាន់យ៉ាហ៊ូ ប្រាប់ថា អ៊ីរ៉ង់ធ្លាប់រៀបផែនការសម្លាប់លោក ត្រាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


