ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ គ្រោងហោះទៅអាមេរិកសប្ដាហ៍ក្រោយ ដើម្បីចរចាពន្ធ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកគ្រោងនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយ ដើម្បីធ្វើការចរចាពន្ធពាណិជ្ជកម្ម ខណៈកាលផុតកំណត់ នៃការពន្យារពេលអនុវត្តពន្ធគយបដិការខិតកាន់តែជិតមកដល់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោកមិនបានបញ្ជាក់ជាលម្អិតនោះទេ ប៉ុន្តែថា កាលវិភាគសម្រាប់ការចរចាត្រូវបានកំណត់រួចហើយ។
ថៃដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ប្រមាណ ៤៥,៦ ប៊ីលានដុល្លារកាលពីឆ្នាំមុន រងនូវពន្ធបដិការប្រមាណ ៣៦ ភាគរយ ពីសហរដ្ឋអាមេរិក។ ដូចនឹងប្រទេសដទៃទៀតដែរ បច្ចុប្បន្នថៃរងនូវពន្ធ ១០ ភាគរយ ដែលជាពន្ធមូលដ្ឋាន ដោយពន្ធគយបដិការត្រូវពន្យារពេលរហូតដល់ថ្ងៃទី ៩ កក្កដា។
កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាននិយាយថា កិច្ចពិភាក្សារវាងប្រទេសទាំង២ អាចឈានដល់លក្ខខណ្ឌល្អលើពន្ធគយ ហើយសម្រេចគ្នាដល់អត្រាទាបបំផុតរហូតដល់ ១០ ភាគរយ។
កន្លងមក គេមើលឃើញថា ការចរចាពន្ធថៃ និងសហរដ្ឋអាមេរិក ត្រូវបានពន្យារពេលជាច្រើនដង យ៉ាងណាមិញ មន្រ្តីថៃសង្ឃឹមថា ការចរចានឹងត្រូវបានពន្យារពេលហួសកាលកំណត់ ៩ កក្កដា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


