ព័ត៌មានអន្ដរជាតិ
ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ
កងទ័ពថៃបានបញ្ជាក់ពីការរកឃើញមីនថ្មីប្រភេទ PMN2 ចំនួន២គ្រាប់ទៀតនៅជិតកន្លែងផ្ទុះលើកមុនដែលបណ្តាលឲ្យទាហានខ្លួន៣នាក់របួសនិងក្នុងនោះ មានម្នាក់របួសធ្ងន់ត្រូវដាច់ជើង។

អ្វីដែលកាន់តែហួសចិត្តនោះគឺថា ថៃបានស្នើឲ្យអាស៊ាននិងប្រទេសដទៃទៀត រួមគ្នាថ្កោលទោសកម្ពុជា ដោយចោទថា កម្ពុជា បំពានអនុសញ្ញាទីក្រុងអូតាវ៉ា ទាំងដែលមីននោះស្ថិតនៅក្នុងដីថៃសោះ។
ក្រោយហេតុការណ៍ថ្ងៃទី១៦ខែកក្កដានៅតំបន់មុំ៣ ថៃបានយកលេសទាហានខ្លួនដើរជាន់មីន មកដាក់ការចោទប្រកាន់លើកម្ពុជាទាំងងងើល ហើយឡាំប៉ាថា កម្ពុជាបានលួចបង្កប់មីនថ្មីនៅក្នុងដីរបស់ខ្លួន។

អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvari និយាយចោទកម្ពុជាទាំងគ្មានទំនួលខុសត្រូវថា បានរំលោភលើអនុសញ្ញាទីក្រុងអូតាវ៉ា ស្តីពីការហាមប្រាមមីនប្រឆាំងមនុស្ស។ ថៃសូមស្នើឲ្យមានកិច្ចសហប្រតិបត្តិការពីរដ្ឋជាសមាជិកអាស៊ាន និងប្រទេសដទៃទៀត ដើម្បីថ្កោលទោសកម្ពុជា។
ការបង្វែរស្ថានការណ៍របស់ថៃ ដូចជាជាន់កែងខ្លួនឯង ព្រោះថៃនិយាយថា ទាហានជាន់មីននៅក្នុងដីរបស់ខ្លួន ប៉ុន្តែគេឆ្ងល់ថាតើកម្ពុជាអាចចូលទៅដាក់មីនក្នុងដីថៃបានដោយរបៀបណា បើចំណុចក្តៅនៅព្រំដែន មានទាហានល្បាតមិនដាច់នោះ?

ម្យ៉ាងភូមិភាគ២ថៃប្រកាសថា ពួកគេរកឃើញមីនថ្មីរាប់រយគ្រាប់នៅក្នុងទឹកដីថៃ តើមីនទាំងនោះថៃដាក់ដោយខ្លួនឯងរួចធ្វើជារកឃើញដើម្បីលាបពណ៌មកកម្ពុជាឬយ៉ាងណា បើគេដឹងថា ការដាក់មីនមួយគ្រាប់ៗមិនមែនចំណាយពេលឆាប់ទេ ដូចនេះតើទាហានថៃនៅព្រំដែនមិនដែលល្បាតទេឬ?
យ៉ាងណា ជុំវិញករណីទាហានថៃដើរជាន់មីននោះ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់រួចហើយថា ករណីផ្ទុះមីននៅតំបន់មុំបី គឺដោយសារទាហានថៃ ដើរខុសតម្រាយផ្លូវចាស់ និងមិនគោរពអ្វីដែលធ្លាប់ឯកភាពគ្នា ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ទាហានថៃរំលោភដែនអធិបតេយ្យរបស់កម្ពុជា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


