សេដ្ឋកិច្ច
រោងចក្រមីនេបៀទី២របស់ជប៉ុននៅខេត្តពោធិ៍សាត់ នឹងបើកសម្ពោធជាផ្លូវការ នៅខែធ្នូ ខាងមុខ
រោងចក្រដំឡើងគ្រឿងបង្គំអេឡិចត្រូនិកធំមួយទៀតរបស់ក្រុមហ៊ុនជប៉ុន មីនេបៀ មីស្សុមី នៅខេត្តពោធិ៍សាត់ នឹងបើកសម្ពោធជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដែលនឹងជួយបង្កើតការងារប្រមាណ ៨ ពាន់នាក់។ នេះបើតាមការពីលោក លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី។

ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា បានគូសបញ្ជាក់ថា ក្រុមហ៊ុន មីនេបៀ របស់លោកដែលមកដល់ពេលនេះមានភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា គឺមិនអាចខ្វះបានពីការជួយគាំទ្ររបស់រដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ដែលតែងបានជួយជ្រោមជ្រែង និងធ្វើឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ទទួលជោគជ័យក្នុងរយៈពេលជាង ១៤ឆ្នាំមកនេះ តាំងពីពេលសម្តេច ធ្វើជានាយករដ្ឋមន្រ្តី និងបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយនឹងការរីកចម្រើននេះ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា បានជម្រាបជូនសម្តេចតេជោ អំពីគម្រោងនៃការបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលនិងបង្កើនបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតនៅក្នុងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ បានបង្ហាញនូវផលិតផលចុងក្រោយរបស់ក្រុមហ៊ុន ដែលនឹងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦ នេះផងដែរ។
ទន្ទឹមនះ នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះ បានលើកឡើងអំពីផលប៉ះពាល់នៃការបិទច្រកព្រំដែនរបស់ថៃចំពោះដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក ដូចជាផលលំបាកនៃការដឹកគ្រឿងផ្គុំនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។

សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានរំលឹកអំពីប្រវត្តិនៃការចូលមកឈរជើងនៅកម្ពុជារបស់ក្រុមហ៊ុននេះជាលើកដំបូង ដែលនាពេលនោះមានក្រុមហ៊ុនផ្សេងៗ ចូលមកប្រកួតប្រជែងជាមួយ។ សម្តេច បានគូសបញ្ជាក់ពីគោលការណ៍នៃការស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគ ដោយក្រុមហ៊ុនណាមកមុន នឹងទទួលបានការស្វាគមន៍មុន មិនថាជាក្រុមហ៊ុនតូច ឬធំនោះទេ។
សម្តេចតេជោ បានលើកឡើងដោយចង្អុលបង្ហាញថា នៅកម្ពុជា កម្រឃើញមានការទាត់ចោល ឬលុបចោលក្រុមហ៊ុនដែលបានចូលមកដំណើរការនៅកម្ពុជា មិនថាតូចឬធំនោះទេ។ គោលការណ៍នេះបានបង្កទំនុកចិត្តដល់វិនិយោគិននានាចំពោះបរិយាកាសវិនិយោគនៅកម្ពុជា។
នៅក្នុងបរិបទនេះ សម្តេច បានសម្តែងនូវក្តីរីករាយដែលបានឃើញផលិតផលរបស់ក្រុមហ៊ុន ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ “ផលិតនៅកម្ពុជា” (Made in Cambodia)។ សម្តេចបានលើកឡើងថា ការពង្រីករោងចក្រនៅខេត្តពោធិ៍សាត់ គឺជាទិសដៅល្អ ដោយហេតុថាមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គីសនីគ្រប់គ្រាន់៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


