Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃ កំពុងរងទុក្ខវេទនាដោយសារទឹកជំនន់ ខណៈមនុស្សច្រើននាក់ត្រូវជម្លៀស

បានផុស

នៅ

ខេត្ត Chiang Rai និង Phrae នៅប្រទេសថៃ កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ដ៏កាចសាហាវ បណ្តាលឲ្យជន់លិចសហគមន៍និងដីកសិកម្ម បង្កទុក្ខវេទនាដល់ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពផ្កាយរណបដែលថតដោយទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា (GISTDA) កាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែកក្កដាឆ្នាំ២០២៥ គេឃើញថា តំបន់ភាគច្រើននៃខេត្តទាំងពីរ ហាក់ប្រែក្លាយទៅជាទន្លេ ព្រោះតែត្រូវគ្របដណ្តប់ដោយទឹកជំនន់។

ចំណែកនៅខេត្ត Tak ឯណោះវិញ ស្ថានភាពទឹកជំនន់នៅតែមិនទាន់ធូរស្រាល ពោលកន្លែងខ្លះកម្ពស់ទឹកឈានដល់២ម៉ែត្រ ហើយក៏មានការជម្លៀសពលរដ្ឋជាច្រើននាក់រួចហើយដែរ ដោយសារការព្យាករពីភាពធ្ងន់ធ្ងរនិងភ្លៀងធ្លាក់រឹតខ្លាំងនាពេលខាងមុខ។

តំបន់ដែលរងគ្រោះខ្លាំងក្នុងខេត្ត Tak មានដូចជា៖ ផ្សារ Rim Moei, តំបន់ Ban Rim Moei, Ban Huay Muang, និង Ban Mae Taw។

សូមជម្រាបថា អាកាសធាតុធ្ងន់ធ្ងរទាំងនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបដែលគ្របដណ្តប់ភាគខាងជើងប្រទេសវៀតណាម រួមជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យមដែលបក់កាត់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃជួបគ្រោះជាបន្តបន្ទាប់! លើកនេះបាក់ផ្លូវហាយវ៉េ មិនទាន់ដឹងមានមនុស្សស្លាប់ឬអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម