ព័ត៌មានអន្ដរជាតិ
តុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសមនុស្ស ១៤ នាក់ឲ្យជាប់គុកមួយជីវិតក្នុងសំណុំរឿងជួញដូរមនុស្ស
តុលាការយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានកាត់ទោសមនុស្ស ១៤ នាក់ រួមទាំងជនជាតិភូមា ៩ នាក់ និងជនជាតិចិន ៥ នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទជាប់ពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ការបង្ខំឲ្យរៀបការ និងការផលិតខ្លឹមសារអាសអាភាសជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់ Jurist News នៅថ្ងៃទី០៤ខែសីហានេះ។

ការកាត់ទោសទាំងនោះរួមមាន ទោសមួយជីវិតសម្រាប់អ្នកដែលលក់ស្ត្រីធ្វើជាកូនក្រមុំឱ្យបុរសជនជាតិចិន ថតរឿងអាសអាភាស និងជ្រើសរើសជនរងគ្រោះដោយក្លែងបន្លំជាមួយនឹងការសន្យាថានឹងផ្តល់ប្រាក់ឈ្នួលខ្ពស់។ អ្នកផ្សេងទៀតទទួលបានការកាត់ទោស១០ឆ្នាំដោយប្រើកម្លាំងពលកម្មសម្រាប់បទល្មើសស្រដៀងគ្នានេះ។
ជនរងគ្រោះដែលភាគច្រើនជាស្ត្រីមកពីតំបន់ Yangon និង Magway ត្រូវបានបោកបញ្ឆោតដោយការសន្យាមិនពិតអំពីការងារ ឬថ្លៃបណ្ណាការ ហើយបន្ទាប់មកត្រូវបានជួញដូរឱ្យរៀបការដោយបង្ខំ ឬកេងប្រវ័ញ្ចលើរូបភាពអាសអាភាសតាមអ៊ីនធឺណិតជាដើម។
សេចក្តីសម្រេចទាំងនេះកើតឡើងចំពេលដែលវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍របស់អង្គការសហប្រជាជាតិនិយាយថា មនុស្សជិត ២២ លាននាក់ឥឡូវនេះត្រូវការជំនួយ ខណៈដែលអំពើហឹង្សាយោធាកាន់តែកើនឡើង ការទទួលបានជំនួយដួលរលំ និងការផ្តល់មូលនិធិធ្លាក់ចុះ។
ជាមួយគ្នានេះមន្ត្រីអង្គការសហប្រជាជាតិបានថ្កោលទោសរបបយោធាចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការប្រើប្រាស់ជំនួយជាអាវុធ ជាពិសេសបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីខែមីនាបានធ្វើឱ្យមនុស្សចំនួនប្រាំមួយលាននាក់ត្រូវការជំនួយជាបន្ទាន់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


