Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមជាប់​ជាប្រទេសកំពូល ដែលមានភ្ញៀវទេសចរច្រើន​មកលេងម្ដងហើយម្ដងទៀត

បានផុស

នៅ

វេទិកាស្រាវជ្រាវទេសចរណ៍តាម​អ៊ិនធឺណិត Agoda បាន​ឱ្យដឹងថា វៀតណាម​ ជាប់ចំណូលថ្នាក់កំពូលនៃប្រទេសទាំង៣ ​ដែល​មាន​ភ្ញៀវទេសចរអន្តរជាតិ​ដដែលៗមកលេង​ម្ដងហើយម្ដងទៀតច្រើនបំផុត។

ឆ្នេរក្រុងដាណាង វៀតណាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត VnExpress ប្រទេស ២ ទៀត​ រួមមាន​ថៃ និងជប៉ុន​ ខណៈម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥។ Agoda បាន​ឱ្យដឹងយ៉ាងដូច្នេះ ដោយ​ផ្អែកលើទិន្នន័យកក់កន្លែងស្នាក់នៅរបស់វេទិកា ​នៅឆមាសទី ១ ឆ្នាំ ២០២៥ នេះ​។

សម្រាប់វៀតណាម ទីក្រុង Da Nang បាន​ចូលទៅ​ក្នុង​ទីក្រុងកំពូល​​ទាំង ១០ ដែល​ទទួល​ភ្ញៀវទេសចរ​ច្រើន​ជាង​គេ​នៅ​អាស៊ី​ជា​លើក​ដំបូង ខណៈ​គ្មាន​ទីក្រុង​វៀតណាម​​ចូល​ក្នុង​​​​បញ្ជី​នេះសោះ ​ក្នុង​ឆ្នាំ ២០២៤។ ខណៈដែល​វៀតណាមធ្វើពិពិធកម្ម​​ទេសចរណ៍ ​គោលដៅទេសចរណ៍ចំនួន ៥ ដែលពេញនិយមជាង​គេ​ រួមមាន​ក្រុង​ដាណាង ញ៉ាត្រាង ហូជីមិញ ហាណូយ និងកោះភូកុក (កោះត្រល់)។

អ្នកជំនាញវៀតណាម​បាន​លើកឡើងថា វៀតណាម​មាន​ភាព​ទាក់ទាញរស់រវើករួមទាំងទីក្រុង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលធ្វើឱ្យ​ភ្ញៀវទេសចរអន្តរជាតិ ទៅលេង​ម្ដង​ហើយ​ម្ដងទៀត។

ចំនួនភ្ញៀវបរទេសទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៧ ខែដំបូង​ដើមឆ្នាំ​ ២០២៥ បាន​កើនឡើង ២៣ ភាគរយ (ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន) ដល់ ១២,២ លាន​នាក់ ទាបជាងថៃ ១៩,២ លាន​នាក់ (ធ្លាក់ចុះ ៦ ភាគរយ)។ យោងតាមទិន្នន័យការិយាល័យស្ថិតិទូទៅវៀតណាម ទីផ្សារសំខាន់ៗរួមមាន​ចិន​ កូរ៉េខាងត្បូង តៃវ៉ាន់ សហរដ្ឋអាមេរិក ជប៉ុន កម្ពុជា ឥណ្ឌា អូស្រ្តាលី រុស្ស៊ី និងម៉ាឡេស៊ី៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម