ព័ត៌មានជាតិ
«សុខដុមនីយកម្មសាសនា» ជាប្រធានបទនៃការប្រារព្ធទិវាជាតិអន្តសាសនាប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំនេះ
កម្ពុជានឹងរៀបចំប្រារព្ធទិវាជាតិអន្តសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ នាថ្ងៃទី២០ ខែសីហានេះ ក្រោមប្រធានបទ សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្តានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ នាសម័យបច្ចេកវិទ្យា។

យោងសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ទិវាជាតិអន្តរសាសនានេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្នុងនោះ ក៏មានវត្តមានយាង និមន្ត និងចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភទ អាជ្ញាធរថ្នាក់ក្រោមជាតិ អង្គទូត តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិអន្តរជាតិ អង្គការសង្គមស៊ីវិល តំណាងគ្រប់និកាយសាសនា សិស្សនិស្សិត និងវិស័យ។

គោលបំណងនៃការប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស គឺដើម្បីបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ បាននឹងកំពុងបន្តវេនដឹកនាំប្រទេសជាតិប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលបាននិងកំពុងបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។
មិនតែប៉ុណ្ណោះ ទិវាជាតិអន្តរសាសនានេះ ក៏បានបង្ហាញអំពីស្មារតីសាមគ្គី ឯកភាព និងសុខដុមនីយកម្មនៃគ្រប់ជំនឿសាសនាក្នុងប្រទេសកម្ពុជាក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា រួមគ្នាប្រឆាំងការជួញដូរមនុស្ស ធ្វើឱ្យមនុស្សទាំងឡាយមានសុវត្ថិភាព និងភាពរីករាយ ទាំងប្រជាជនកម្ពុជា ទាំងជនបរទេស ដែលបានរស់នៅលើទឹកដីកម្ពុជា៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


