Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង បន្តរៀបចំក្រុមការងារ និងរថយន្តទៅទទួលពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ

បានផុស

នៅ

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ជាពិសេសបន្តរៀបចំក្រុមការងារ និងរថយន្តទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ និងសហការជាមួយមន្ទីរការងារ ដើម្បីចុះឈ្មោះស្វែងរកការងារធ្វើផ្តល់ឱកាសការងារជូនពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកក៏បានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវត្រៀមលក្ខណៈក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងចូលមកដល់នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ។ ព្រមទាំងបន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តឱ្យបានល្អជូនប្រជាពលរដ្ឋ។ ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យបានម៉ឺងម៉ាត់។

ចំណែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណើរសំណូមពរ និងបញ្ហាផ្សេង ៗរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលក្រុង/ស្រុកត្រូវពិនិត្យទប់ស្កាត់ និងការការពារដីចំណីព្រែកពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋខិលខូចមួយចំនួន។ មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យដោះស្រាយតាមដានការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋនៅរដូវវស្សានេះ។

ទន្ទឹមនេះ លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក្នុងនោះអរគុណដល់លោកអភិបាលរងខេត្ត និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាទៅទទួលប្រជាពលរដ្ឋដែលជាពលករវិលត្រលប់មកពីប្រទេសថៃវិញ ក៏ដូចជាដឹកជញ្ជូនមកស្រុកកំណើតនៅខេត្តស្វាយរៀងជាដើម៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម