ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិបំបែកកំណត់ត្រាខ្ពស់ថ្មី ជាង ៣ ៥០០ ដុល្លារ/អោន
តម្លៃមាសអន្តរជាតិបានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតថ្មី ដល់ជាង ៣ ៥០០ ដុល្លារ/អោន ដោយសារតែក្ដីរំពឹងការកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) ក៏ដូចជាហានិភ័យសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ៦៣,៤០ ដុល្លារ ឬប្រមាណ ១,៨២ ភាគរយ ដោយកំពុងជួញដូរនៅតម្លៃ ៣ ៥៤១ ដុល្លារ/អោន គិតត្រឹមម៉ោង ២២ និង ១១ នាទី នៅទីក្រុងញូវយ៉ក ថ្ងៃអង្គារ ទី ២ កញ្ញា (ម៉ោង ១០ និង ១១ នាទីព្រឹកថ្ងៃពុធ នៅទីក្រុងហុងកុង)។
នេះគឺជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនៃការជួញដូរមាស ហើយរាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ តម្លៃមាសបានកើនឡើងប្រហែល ៣៥ ភាគរយ ទៅហើយ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អ្នកជំនាញបានលើកឡើងថា ការបំបែកកំណត់ត្រាថ្មី កើតឡើងក្រោយអ្នកវិនិយោគិនរំពឹងកាន់តែខ្លាំងឡើងៗថា Feb នឹងកាត់បន្ថយអត្រាការប្រាក់ ២៥ ពិន្ទុ (០,២៥ ភាគរយ) បន្ថែមទៀតនៅខែកញ្ញានេះ។

អ្នកជំនាញគូសបញ្ជាក់ថា តម្លៃមាសឆ្នាំនេះ កើនឡើងដោយសារតែការទិញដ៏រឹងមាំពីធនាគារកណ្ដាល បដិដុល្លារូបនីយកម្ម និងកំណើនតម្រូវការមាសដែលជា «ទ្រព្យសម្បត្តិសុវត្ថិភាព» ដោយសារតែបញ្ហាភូមិសាស្រ្តនយោបាយ និងជម្លោះពាណិជ្ជកម្ម និងកម្សោយនៃប្រាក់ដុល្លារ។
ប៉ុន្តែការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្ត ដោយសារតែគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបង្កកង្វល់សេដ្ឋកិច្ចសកល និងភាពមិនប្រាកដប្រជាផ្សេងៗនោះ គឺជាកត្តារួមចំណែកដ៏ខ្លាំងជាងគេ ធ្វើឱ្យតម្លៃមាសបំបែកកំណត់ត្រាជាបន្តបន្ទាប់នៅឆ្នាំនេះ។
តម្លៃមាសបានកើនឡើងលើស ៣ ០០០ ដុល្លារ/អោន ជាលើកដំបូងនៅខែមីនាឆ្នាំ ២០២៥ ហើយនៅឆ្នាំ ២០២៤ វាបានកើនឡើងប្រមាណ ២៧ ភាគរយ រួចទៅហើយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


