ព័ត៌មានអន្ដរជាតិ
អ្នកវិភាគថា ប្អូនស្រី គីម ជុងអ៊ុន អាចឃោរឃៅជាងបងប្រុស បើកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើង
អ្នកជំនាញបានប្រាប់កាសែត New York Post ថា Kim Yo Jong ដែលជាប្អូនស្រីរបស់លោក គីម ជុងអ៊ុន អាចនឹងក្លាយជាមេដឹកនាំដ៏ឃោរឃៅបំផុត គ្មានភាពមេត្តាឬការយោគយល់ និងជាមនុស្សមានឥទ្ធិពលខ្លាំងជាងការរំពឹងទុក ប្រសិនបើប្រព័ន្ធកូរ៉េខាងជើងអនុញ្ញាតឲ្យស្ត្រីឡើងកាន់តួនាទីកំពូលណាមួយ។

ជាការឆ្លើយតបនឹងការយល់ឃើញបែបនេះ ក្រុមអ្នកវិភាគបានរម្លឹកទៅកាន់ឆ្នាំ ២០២០ កាលណោះ Kim Yo Jong មានអាយុត្រឹមតែ ៣២ ឆ្នាំប៉ុណ្ណោះ នាងត្រូវអ្នកវិភាគនយោបាយជាច្រើនមើលឃើញថា កំពុងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំ ចំពេលមានពាក្យចចាមអារ៉ាមថា បងប្រុសបានសន្លប់អស់រយៈពេលជាច្រើនខែ ហើយការបង្ហាញខ្លួនជាសាធារណៈក៏ត្រូវបានរៀបចំឡើងជាពិសេស។
លោក David Maxwell អតីតវរសេនីយ៍ឯកនៃកងទ័ពសហរដ្ឋអាមេរិកបាននិយាយថា «ខ្ញុំមិនបានឃើញភស្តុតាងណាមួយនៃអ្វីដែលនាងនឹងធ្វើ ប្រសិនបើនាងគ្រប់គ្រង ប៉ុន្តែផ្អែកលើកេរ្តិ៍ឈ្មោះ និងប្រវត្តិគ្រួសារ ខ្ញុំរំពឹងថា នាងនឹងគ្រប់គ្រងដោយប្រើកណ្តាប់ដៃដែកជាក់ជាមិនខានឡើយ ។ ជាពិសេស អាចសន្មត់ថា មេដឹកនាំថ្មីគឺតែងតែអាក្រក់ជាងអ្នកមុនៗ»។

ដោយឡែក លោក Song Yun Lee សាស្ត្រាចារ្យផ្នែកច្បាប់ និងការទូតនៅសាកលវិទ្យាល័យ Tufts បានពណ៌នា Kim Yo-jong ជាមនុស្សឆ្លាតវៃ និងមានមហិច្ឆតាខ្ពស់ ហើយនាងតែងតែបង្ហាញរូបភាពស្រទន់ជាងអ្នកកាន់អំណាចមុនៗ ប្រសិនបើឡើងកាន់អំណាច ធម្មជាតិនៃរបបនេះនឹងបង្ខំនាងឲ្យឃោរឃៅ ជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃការគ្រប់គ្រង។ វិធីដើម្បីកសាងភាពជឿជាក់ និងសិទ្ធិអំណាច មិនមែនដើម្បីសុភាពទេ ប៉ុន្តែធ្វើជាជនផ្តាច់ការដ៏ឃោរឃៅចំពោះប្រជាជន និងបង្កការគំរាមកំហែងនុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក។
លោក Victor Cha អតីតនាយកកិច្ចការអាស៊ីនៅក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី George W. Bush ក៏បញ្ចាក់ដែរថា ប្អូនស្រីលោកគីម មានជំហររឹងរូសចំពោះកូរ៉េខាងត្បូង និងអាមេរិក ដោយមិនមានសញ្ញានៃការទំនោរទៅរកកំណែទម្រង់ឡើយ។ ប្រសិនបើលោកស្រីឡើងកាន់អំណាច នោះទំនងជានឹងប្រើការវាយប្រហារដោយមីស៊ីល ឬការបង្កហេតុខាងយោធា ដើម្បីកសាងភាពជឿជាក់ ក៏ដូចជាការបោសសម្អាតនយោបាយ ដើម្បីតែងតាំងមនុស្សរបស់ខ្លួនឲ្យកាន់តំណែងសំខាន់ៗ។
អ្នកស្រាវជ្រាវនៅ RAND Corp. លោក Bruce Bennett ចង្អុលបង្ហាញថា Kim Yo Jong ត្រូវបានគេមើលឃើញថា នៅក្នុងតួនាទីតិចតួចដូចជាការនាំយកប៊ិចទៅឲ្យបងប្រុសរបស់នាង។ តាមពិតទៅ ឪពុករបស់នាងបាននិយាយតាំងពីឆ្នាំ ២០០២ ថា នាងចង់ដើរតួនាទីនយោបាយធំជាងនេះ។ នៅឆ្នាំ ២០២០ នាងបានកាន់តួនាទីកាន់តែលេចធ្លោ។ របាយការណ៍ពីសភាកូរ៉េខាងត្បូងកាលពីខែមេសា បានបង្ហាញថា នាងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ចំពោះការផ្ញើសាររបស់នាងទៅកាន់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមទាំងការឈរមើលបងប្រុសរបស់នាងក្នុងឱកាសនោះ។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់អាចមើលឃើញថា តើនរណានឹងអាចស្នងតំណែងពីលោក គីម ជុងអ៊ុន នូវឡើយទេ។ ស្របពេលដែល មេដឹកនាំកូរ៉េខាងជើងរូបនេះតែងតែនាំកូនស្រីតែមួយ គីម ជូអេ មានវ័យប៉ានស្មានប្រហែល១២ឆ្នាំ អមដំណើរទៅចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធានៃទិវាជ័យជម្នះខួបលើកទី៨០ក្នុងប្រទេសចិន ខណៈវត្តមានកូនស្រី ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ មើលឃើញកាន់តែច្បាស់ថា អាចជាអ្នកស្នងតំណែងពីឪពុក៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញាក់ផ្អើល! គីម ជុងអ៊ុន នាំកូនស្រីទៅចិន ធ្វើឲ្យអន្តរជាតិ មើលឃើញកាន់តែច្បាស់ថា ជាអ្នកស្នងតំណែង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


