Connect with us

ព័ត៌មានជាតិ

JICA ផ្តល់ធុងចម្រោះទឹកស្អាត ២២០ឈុត ដើម្បីជួយគាំទ្រវិស័យផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋតាមព្រំដែន

បានផុស

នៅ

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ជំនួយបន្ទាន់ នូវឧបករណ៍ចម្រោះទឹកស្អាតចំនួន ២២០ឈុត ទៅកាន់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជួយគាំទ្រវិស័យផ្គត់ផ្គង់ទឹកស្អាត និងជួយគាំទ្រដល់ជីវភាពប្រជាជនដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន នៅតំបន់ព្រំដែនប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយបន្ទាន់របស់ JICA នេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការលំបាកក្នុងសហគមន៍នៅតាមតំបន់ព្រំដែន ជួយឱ្យមានស្ថិរភាពដល់ការរស់នៅរបស់ប្រជាជន និងធានាសុខុមាលភាពក្នុងសហគមន៍។ បន្ថែមពីនេះ JICA បានកំពុងជួយគាំទ្រលើវិស័យផ្គត់ផ្គង់ទឹកស្អាត ដោយអភិវឌ្ឍន៍សម្ភារៈបរិក្ខាជាច្រើនតាមរតៈជំនួយហិរញ្ញវត្ថុ និងការពង្រឹងសមត្ថភាពប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស។

ជាមួយគ្នានេះ ការផ្តល់ជំនួយនេះ ក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាង JICA និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ។ ក្នុងឱកាសនេះ JICA បានប្តេជ្ញាក្នុងការបន្តធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូផ្សេងទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីឱ្យការរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម