ព័ត៌មានអន្ដរជាតិ
បារាំង នឹងបញ្ជូនយន្តហោះចម្បាំងទៅជួយការពារដែនអាកាសប៉ូឡូញពីដ្រូនរុស្ស៊ី
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១១ខែកញ្ញាថា ប្រទេសរបស់លោកនឹងដាក់ពង្រាយយន្តហោះចម្បាំង Rafale ចំនួន៣គ្រឿងទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយការពារដែនអាកាស បន្ទាប់ពីមានការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីម្តងហើយម្តងទៀតកាលពីដើមសប្តាហ៍នេះ។

លោក Macron បាននិយាយថា «បន្ទាប់ពីការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅកាន់ប្រទេសប៉ូឡូញ ខ្ញុំបានសម្រេចចិត្តដាក់ពង្រាយយន្តហោះចម្បាំង Rafale ចំនួន៣គ្រឿង ដើម្បីរួមចំណែកដល់ការការពារដែនអាកាសប៉ូឡូញ និងស្លាបខាងកើតរបស់អង្គការណាតូជាមួយសម្ព័ន្ធមិត្តរបស់យើង»។
ចំណាត់ការនេះ កើតឡើងបន្ទាប់ពីប៉ូឡូញបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿង ដែលបានរំលោភលើដែនអាកាសរបស់ខ្លួនកាលពីថ្ងៃពុធ។ សម្ព័ន្ធមិត្តណាតូ រួមទាំងហូឡង់ អាល្លឺម៉ង់ និងអ៊ីតាលី បានជួយក្នុងប្រតិបត្តិការនេះ។
លោក Macron បានបញ្ជាក់ថា «សន្តិសុខនៃទ្វីបអ៊ឺរ៉ុប គឺជាអាទិភាពកំពូលរបស់យើង។ យើងនឹងមិនផ្តល់ការគំរាមកំហែងដល់ប្រទេសរុស្ស៊ីទេ» ដោយបន្ថែមថា លោកកំពុងពិភាក្សារឿងនេះយ៉ាងជាប់លាប់ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer និងអគ្គលេខាធិការអង្គការណាតូលោក ម៉ាក រ៉ូតេ។
សមាជិកណាតូផ្សេងទៀតក៏កំពុងរៀបចំពង្រឹងការការពារនៅតាមបណ្តោយភូមិភាគខាងកើតរបស់សម្ព័ន្ធភាពផងដែរ។ រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេស លោក John Healy បានប្រាប់ថា ទីក្រុងឡុងដ៍កំពុងពិនិត្យមើលវិធានការបន្ថែម ខណៈដែលអាល្លឺម៉ង់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានពង្រឹងអង្គភាពការពារដែនអាកាសរបស់ខ្លួននៅក្នុងប្រទេសប៉ូឡូញរួចមកហើយ។
អ្នកវិភាគយោធាបានព្រមានថា ការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បង្ហាញពីចន្លោះប្រហោងក្នុងការត្រៀមខ្លួនរបស់ណាតូប្រឆាំងនឹងការគំរាមកំហែង ដោយបញ្ជាក់ពីតម្រូវការសម្រាប់ការការពារដែនអាកាសខ្លាំងជាងមុននៅទូទាំងទ្វីបអឺរ៉ុប៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


