Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ខ្មាសគេពេញពិភពលោក ក្រោយនារីនៅ​ភូកេត​ រួមភេទជាមួយជនបរទេស លើរថយន្តបើកតាម​ផ្លូវសាធារណៈ 

បានផុស

នៅ

ប្រទេសថៃត្រូវខ្មាសគេពេញពិភពលោក បន្ទាប់ពីរឿងស្រ្តីជាជនជាតិរបស់ខ្លួន រួមភេទជាមួយទេសចររុស្ស៊ីនៅលើរថយន្តបើកបរតាមផ្លូវ ត្រូវបានសារព័ត៌មានបរទេសជាច្រើនចុះផ្សាយព្រោងព្រាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ ប៉ូលិសភូកេត)

តាមរយៈវីដេអូដែលថតបាន គេឃើញនារីថៃនិងទេសចររុស្ស៊ី បានប្រព្រឹត្តអំពើអនាចារនៅលើគូទរថយន្តភីកអាប់ កំពុងបើកបរតាមទីសាធារណៈក្នុងខេត្តភូកេត ដែលនេះជាការបង្ហាញពីភាពអនាធិបតេយ្យរបស់ប្រទេសថៃឲ្យពិភពលោកបានឃើញ។

សារព័ត៌មានបរទេសជាច្រើនដូចជា Straits Times, The Star និង VN Express សុទ្ធតែចេញផ្សាយអំពីរឿងនេះ ដែលធ្វើឲ្យប្រទេសថៃ ត្រូវអាម៉ាស់និងខ្មាសគេពេញពិភពលោក មិនដឹងយកមុខទៅទុកឯណា។

(រូបថត៖ ប៉ូលិសភូកេត)

បើយោងតាមសេចក្តីរាយការណ៍របស់ Khaosod កាលពីថ្ងៃសុក្រទី២៦ខែកញ្ញាឆ្នាំ២០២៥ ស្រ្តីរូបនោះមានវ័យ៤១ឆ្នាំជាអ្នកខេត្តភូកេតផ្ទាល់ ដោយទទួលបានប្រាក់ ១ ០០០បាតពីជនជាតិរុស្ស៊ី ដើម្បីថតវីដេអូនេះបង្កើតជាមាតិកាសម្រាប់បង្ហោះក្នុងបណ្តាញសង្គម។

ក្រោយមកប៉ូលិសក៏បានឃាត់ខ្លួនបុរសជនជាតិរុស្ស៊ីនៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ពេលរូបគេប៉ុនប៉ងចាកចេញពីប្រទេសថៃ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។

(រូបថត៖ ប៉ូលិសភូកេត)

ថៃជាប្រទេសពោរពេញដោយអំពើពេស្យាចារ ជាពិសេសទីក្រុងប៉ាតាយ៉ា ដែល​ជា​កន្លែង​មានស្រ្តី​រកស៊ី​ផ្លូវ​ភេទ​ច្រើន​ជាង​គេ​ ហើយ​ជា​ញឹក​ញាប់​គេ​ហៅ​ថា​ជា «រាជធានី​ផ្លូវភេទ​របស់​ប្រទេស​ថៃ»។

ចំណែកនៅខេត្ត ភូកេត នេះ ក៏ដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មផ្លូវភេទរបស់ប្រទេសថៃដែរ។ វាសម្បូរហាងម៉ាស្សា បារ៍ និងខារ៉ាអូខេមាននារីបម្រើការតាមចំណង់ចំណូលចិត្តជាច្រើន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Pattaya ​ជាប់​ចំណាត់លេខមួយមានពេស្យាចារច្រើនជាងគេក្នុងប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម