ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រកាសផ្ដល់អ្នកជំនាញដ្រូនជួយអឺរ៉ុប ក្រោយចោទរុស្ស៊ីថាចង់ពង្រីកសង្គ្រាមឲ្យកាន់តែធំ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសផ្តល់ជូនអ្នកជំនាញដ្រូនដែលមានបទពិសោធន៍ក្នុងសង្រ្គាមពិតៗដើម្បីជួយពង្រឹងការការពារអឺរ៉ុប បន្ទាប់ពីការលុកលុយរបស់ដ្រូននៅទូទាំងទ្វីបនាពេលថ្មីៗនេះ បានបង្ហាញពីចេតនាកាន់តែជាក់ស្ដែងរបស់ទីក្រុងមូស្គូក្នុងការពង្រីកការឈ្លានពានរបស់ខ្លួន។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំអឺរ៉ុបជិត៥០រូបនៅទីក្រុង Copenhagen កាលពីថ្ងៃទី២ខែតុលាឆ្នាំ២០២៥ លោក ហ្សេលេនស្គី បាននិយាយថា ការមើលឃើញដ្រូននៅក្នុងប្រទេសដាណឺម៉ាក និងការរំលោភលើដែនអាកាសនៅអេស្តូនី និងប៉ូឡូញ បានគូសបញ្ជាក់ថា សង្រ្គាមរបស់រុស្ស៊ី«មិនគ្រាន់តែអំពីអ៊ុយក្រែនប៉ុណ្ណោះទេ»។
លោកបានរៀបរាប់ថា «ឧប្បត្តិហេតុដ្រូននាពេលថ្មីៗនេះនៅទូទាំងទ្វីបអឺរ៉ុប គឺជាសញ្ញាច្បាស់លាស់ដែលថា ប្រទេសរុស្ស៊ីនៅតែមានអារម្មណ៍មុតមាំគ្រប់គ្រាន់ ក្នុងការធ្វើឲ្យសង្រ្គាមកាន់តែរីកធំ។ រុស្ស៊ីតែងតែមានគោលបំណងបំបែកលោកខាងលិច និងអឺរ៉ុប»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានច្រានចោលការអះអាងនេះ ដោយចោទប្រកាន់មេដឹកនាំអឺរ៉ុបថា បាន«បំផ្លើស» ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការចំណាយលើវិស័យការពារជាតិរបស់ពួកគេ។ លោកបាននិយាយថា «យើងកំពុងតាមដានយ៉ាងដិតដល់នូវការកើនឡើងនៃកម្លាំងយោធារបស់អឺរ៉ុប» ដោយព្រមានថា ការឆ្លើយតបរបស់ទីក្រុងមូស្គូនឹង«ទាន់ពេលវេលា ហើយខ្លាំងក្លា»។
មេដឹកនាំអឺរ៉ុបបានពិភាក្សាអំពីការបង្កើត «ជញ្ជាំងដ្រូន (Drone Wall)» ដើម្បីទប់ស្កាត់ការលុកលុយ ដោយប្រធានាធិបតីបារាំងលោក Emmanuel Macron បានជំរុញឲ្យមានជំហរដ៏តឹងរ៉ឹង។ លោកបាននិយាយថា «ដ្រូនដែលនឹងរំលោភលើទឹកដីរបស់យើង គឺកំពុងប្រថុយប្រថានធំ។ ពួកវាអាចនឹងត្រូវបំផ្លាញទាំងស្រុង»។ ចំណែកឯនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Nicosur Dan បានបន្ថែមថា កងកម្លាំងរបស់លោកនឹងបាញ់ទម្លាក់ដ្រូនរុស្ស៊ី ដែលហ៊ានឆ្លងចូលប្រទេសរបស់លោក។
ក្រៅពីសន្តិសុខ ក្រុមមេដឹកនាំក៏បានពិភាក្សាអំពីវិធីរឹតបន្តឹងទណ្ឌកម្មលើក្រុងមូស្គូ។ លោក Macron បានដាក់សម្ពាធឲ្យមានចំណាត់ការប្រឆាំងនឹងអ្វីដែលហៅថា«កងនាវាខុសច្បាប់»របស់រុស្ស៊ី ដែលលួចដឹកប្រេងគេចពីទណ្ឌកម្ម។ សហភាពអឺរ៉ុប ក៏កំពុងថ្លឹងថ្លែងសំណើ ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីគាំទ្រប្រាក់កម្ចីចំនួន ១៤០ពាន់លានអឺរ៉ូ (១៦៥ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន ដែលជាវិធានការមួយត្រូវបានជំទាស់យ៉ាងខ្លាំងដោយបែលហ្ស៊ិក ដែលជាប្រទេសកាន់កាប់ទ្រព្យសម្បត្តិបង្កករុស្ស៊ីច្រើនជាងគេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


