Connect with us

ព័ត៌មានអន្ដរជាតិ

​​នាយករដ្ឋមន្ត្រី​ថៃ ​ចេញបញ្ជា​ឲ្យ​វាយ​កម្ទេច​​ស្នាក់ការ​ប៉ូលិស​​​​នៅ​បាងកក​​​

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) បាន​បញ្ជា​ឲ្យ​វាយ​កម្ទេច​​​​អគារ​​​​ស្ថានីយ៍​ប៉ូលីសជាបន្ទាន់ បន្ទាប់ពី​​ពិនិត្យ​ឃើញ​ថា ​អគារនោះ​​​​​បាក់​គ្រឹះ​បណ្តាល​មក​ពី​ការ​​បាក់​ដី​​​លិច​​ទៅក្រោម​កាលពី​ចុង​ខែ​​កញ្ញា​។

​​ការ​​បាក់ដី​លិច​ទៅ​ក្រោម បាន​កើត​ឡើង​ជាច្រើន​កន្លែង​​រហូត​មក​ដល់​ពេល​នេះ​ បន្ទាប់​​ពី​ការ​បាក់​ដី​ដ៏​រន្ធត់​ក្នុង​ទីក្រុង​បាង​ក​ក លើក​ដំបូង​​​កាល​ពី​ថ្ងៃទី​​២៤ខែ​កញ្ញា ដោយ​​លិច​​ចុះ​ទៅ​​ក្រោម​ជម្រៅ​​ប្រមាណ​៥០ម៉ែត្រ ចំថ្ងៃដែល​នាយករដ្ឋមន្ត្រី​ អានុទីន ដឹកនាំ​គណៈរដ្ឋមន្ត្រី​ ចូលស្បថ​​​​នៅមុខ​ព្រះមហាក្សត្រថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អគារ​​ស្នាក់​ការ​ប៉ូលិស​ថៃ​​ដែល​ខូចខាតគ្រឹះដោយសារ​​បាក់​ដី​​ដីជ្រៅ​កន្លងមក​។ Thai media

យោង​​សារ​ព័ត៌មាន The Straits times​ នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន នៅ​ថ្ងៃ​ទី​៤ ខែ​តុលា បាន​​ផ្តល់​ដំណោះស្រាយ​​​សម្រេច​ឲ្យ​កម្ទេច​ស្ថានីយ៍​ប៉ូលិស​​ដែលស្ថិតនៅ​​​​ទល់​មុខ​ មន្ទីរ​ពេទ្យ Vajira នៅ​តំបន់​ដែល​​បាក់​ដី​លិច​​ចុះ​​​​ជម្រៅ​​រហូតដល់៥០ម៉ែត្រ​នោះ​។​

ក្រោយ​ពី​ការ​វាយ​តម្លៃ​អគារ​នេះ គេ​បាន​រក​ឃើញ​គំនរ​គ្រឹះ​បន្ថែម​ទៀត​ដែល​បាក់​ដោយ​សារ​ប្រហោង​លិច​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។

លោក អានុទីន ចានវីរៈគុល បញ្ជាក់​ថា​៖ «​ផ្អែក​តាម​ការ​ចុះ​ពិនិត្យ​នៅ​យប់​ថ្ងៃ​ទី​៣តុលា ខ្ញុំ​យល់​ស្រប​ផ្ទាល់ខ្លួន​​ថា ​អគារ​នេះ​ត្រូវ​តែ​រុះរើ ប៉ូលិស​ត្រូវ​ការ​កន្លែង​ថ្មី​​ធ្វើ​ការ​ ព្រោះ​រចនាសម្ព័ន្ធ​បាន​ចាប់​ផ្តើម​ផ្តាច់​ចេញ​ពី​ស្នូល​​»​​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម