ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិស្ទុះឡើង ក្រោយ ត្រាំ ដកការគំរាមពន្ធលើអឺរ៉ុប
តម្លៃប្រេងអន្តរជាតិបានកើនឡើងជាង ១% ពេលបិទការជួញដូរកាលពីថ្ងៃពុធ និងបន្តកើនឡើងបន្តិចថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកការគំរាមកំហែងពន្ធលើបណ្ដាប្រទេសនៅអឺរ៉ុប ជុំវិញបញ្ហាហ្រ្គីនឡែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ១០ សេន ឬ ០,១៥% ដល់ ៦៥,៣៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ១០ ព្រឹកថ្ងៃព្រហស្បតិ៍ នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១៤ សេន ឬ ០,២៣% ដល់ ៦០,៧៦ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ បានកើនឡើងច្រើនជាង ១,៥% និង ០,៤% ពេលបិទការជួញដូរនៅថ្ងៃពុធ។
អ្នកតាមដានទីផ្សារ បានលើកឡើងថា ការស្ទុះងើបឡើងនៃតម្លៃប្រេងនៅពេលនេះ កើតឡើងក្រោយកាហ្សាក់ស្ថាន ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់ទីផ្សារអន្តរជាតិ បានផ្អាកផលិតកម្មនៅវាលប្រេង Tengiz និង Korolev កាលពីថ្ងៃអាទិត្យ ដោយសារតែបញ្ហាចែកចាយថាមពល។
ជាមួយគ្នានោះទៀតសោត ការដកការគំរាមកំហែងពន្ធលើអឺរ៉ុបរបស់លោក ត្រាំ បង្ហាញពីភាពស្រាកស្រាន្តនៃភាពតានតឹងពាណិជ្ជកម្ម ហើយបង្កើនភាពសុទិដ្ឋិនិយមសេដ្ឋកិច្ចឡើងវិញ ដែលនេះអាចធ្វើឱ្យតម្រូវការប្រេងរឹងមាំ។
យ៉ាងណាមិញ កំណើនតម្លៃប្រេងនៅតែមានកំណត់ ដោយសារតែកំណើនការផ្គត់ផ្គង់សកល ក៏ដូចជាស្តុកប្រេងនៅសហរដ្ឋអាមេរិកជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


