ព័ត៌មានជាតិ
សមិទ្ធផលទេសចរណ៍ថ្មីមួយទៀត នឹងលេចរូបរាងនៅដងព្រែកកំពត មុនចូលឆ្នាំខ្មែរ
ខណៈព្រែកកំពតកំពុងក្លាយជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងសកម្មភាពកម្សាន្ត និងទេសភាពធម្មជាតិដ៏ស្រស់ស្អាត ខេត្តកំពតនឹងទទួលបានសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត ដែលគ្រោងលេចចេញជារូបរាងមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ សមិទ្ធផលទេសចរណ៍ថ្មីមួយនឹងលេចចេញជារូបរាងនៅកណ្តាលក្រុងកំពត នោះគឺជាកន្លែងថតរូបមានរូបរាងជាបាតដៃទ្រវ៉េរ៉ង់ដា មានកម្ពស់ប្រមាណ ១២ ម៉ែត្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងថតរូបភ្ជាប់ជាមួយទេសភាពភ្នំបូកគោ ព្រែកកំពង់បាយ ស្ពានឥន្ទធនូ និងស្ពានថ្មថ្មី ជាពិសេសទេសភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាត។
លោកថា សមិទ្ធផលនេះត្រូវបានរំពឹងថានឹងសាងសង់រួចរាល់មុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយនឹងក្លាយជាចំណុចទាក់ទាញថ្មីបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ។
ការអភិវឌ្ឍនៅក្នុងខេត្តកំពតនៅតែដំណើរការ ដោយមិនមានការរាំងស្ទះណាមួយឡើយ។ តាមរយៈសមិទ្ធផលថ្មីនេះ គេរំពឹងថាតំបន់មាត់ព្រែកកំពតកាន់តែទាក់ទាញភ្ញៀវមកលេងច្រើនជាងមុន។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពតនៅតែទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន បើទោះបីខេត្តមួយចំនួនមានការថយចុះនៃចំនួនភ្ញៀវទេសចរក៏ដោយ។
ពាក់ព័ន្ធដំណើរការអភិវឌ្ឍន៍ក្នុងខេត្ត លោកថា ខេត្តនៅតែមានគម្រោងអភិវឌ្ឍន៍លើគ្រប់វិស័យពិសេសវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និងការរៀបចំទីតាំងកម្សាន្តនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋភាគច្រើនអាចទាញយកចំណូលប្រចាំថ្ងៃពីវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែង៕


អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


