សេដ្ឋកិច្ច
កម្ពុជាឈរលំដាប់ទី៤ នៃប្រទេសនាំចូលអង្ករសរីរាង្គទៅសហគមន៍អឺរ៉ុប
ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅលើទីផ្សារអន្តរជាតិ ភាគច្រើននៃអង្ករសរីរាង្គរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ជាក់ស្តែងនៅក្នុងឆ្នាំ២០២០ នេះកម្ពុជាឈរនៅលំដាប់ទី៤ នៃប្រទេសនាំចូលអង្ករសរីរាង្គទៅ ទីផ្សារសហគមន៍អឺរ៉ុប។

លោកឧកញ៉ា សុង សារ៉ន បានលើកឡើងបែបនេះនៅក្នុង ទិវាជនជាតិដើមភាគតិចអន្តរជាតិលើកទី២៧ និងជាលើកទី១៧ សម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយសមួយរូបនៅក្នុងកិច្ចសម្ភាសន៍នៃវីដេអូឯកសារដែលមានចំណងជើងថា “គ្មាននរណាម្នាក់ត្រូវបានផាត់ចេញ” របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)។

លោកឧកញ៉ាបានចែករំលែកនូវបទពិសោធន៍អនុវត្តការងារនៃវិស័យស្រូវអង្ករទៅលើការការពារសិទ្ធិជនជាតិដើមភាគតិច ពោលគឺការចូលរួមជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជាក្នុងការប្រកបរបរកសិកម្មដែលជាគំរូពាណិជ្ជកម្មបែបបរិយាប័ន្ន (Inclusive) មួយ ដោយបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការបង្កើតនូវផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព (សរីរាង្គ) និងចីរភាព និងចូលរួមក្នុងការលើកកម្ពស់មុខមាត់កម្ពុជានៅលើទីផ្សារអន្តរជាតិដោយភាគច្រើននៃអង្ករសរីរាង្គរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២០នេះ កម្ពុជាឈរនៅលំដាប់ទី៤ នៃប្រទេសនាំចូលអង្ករសីរាង្គទៅក្នុងទីផ្សារសហគមន៍អឺរ៉ុប។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កម្ពុជាបាននាំចេញអង្ករសរីរាង្គចំនួន១១,២០០តោនទៅបរទេសនៅឆ្នាំ២០២០ ដែលកើនឡើង១,២ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ខណៈកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ជាង៩០ភាគរយនៃការនាំចេញបានដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុប ខណៈតិចតួច បានទៅអាមេរិកជាមួយការនាំចេញអង្ករសរុបឆ្នាំ២០២០ របស់កម្ពុជា ៦៩០,៨២៩ តោន អង្ករសរីរាង្គមានចំនួនត្រឹមតែ ១.៦ភាគរយប៉ុណ្ណោះ។
ប្រទេសដែលនាំចូលអង្ករសេរីរាង្គទៅកាន់ទីផ្សារអ៊ឺរ៉ុបច្រើនជាងគេគឺសហរដ្ឋអាមេរិក បន្ទាប់មកមានឥណ្ឌា ថៃ និង កម្ពុជា។

បើតាមការនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សាអឺរ៉ុប កម្ពុជានៅមានសក្តានុពលជាច្រើនទៀតក្នុងការពង្រីការដាំដុះបន្តទៅទៀតបើយើងប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតដូចជា ឥណ្ឌា ប៉ាហ្គីស្ថាន និង ថៃ ដែលគេប្រើប្រាស់ដីអស់លទ្ធភាព។ ប្រទេសរីកចម្រើនដូចជាអឺរ៉ុប អាមេរិក រួមនិឹងកាណាដា ត្រូវការអង្ករ និងដំណាំសេរីរាង្គខ្លាំង ព្រោះវាផ្តល់អត្ថប្រយោជន៍ដល់សុខភាពសម្រាប់អ្នកបរិភោគ។
គួររំលឹកថា តាមរយៈរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា គោលដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវជំរុញកំណើនកសិកម្ម និងបង្កើនការនាំចេញផលិតផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្ម និងធានាការគ្រប់គ្រងធនធានព្រៃឈើនិងជលផលប្រកបដោយនិរន្តរភាព៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


