សេដ្ឋកិច្ច
ចាប់ពីថ្ងៃនេះទៅ ទេសចរបរទេស ត្រូវបង់លុយ ពេលចូលលេង កោះបាលី
តាមសេចក្តីរាយការណ៍របស់ Reuters, ចាប់ពីថ្ងៃនេះទៅ អ្នកទេសចរបរទេស ត្រូវបង់ពន្ធជាទឹកប្រាក់ចំនួន ១៥០០០០រូពី ស្មើនឹង ៩.៦០ដុល្លារ ដើម្បីអាចចូលទៅលេងកោះបាលី បាន។

អាជ្ញាធរឥណ្ឌូណេស៊ីនិយាយថា ការធ្វើបែបនេះ គឺមានគោលបំណងការពារបរិស្ថាន និងវប្បធម៌របស់កោះ ដែលជាទិសដៅទេសចរណ៍ពេញនិយមបំផុតរបស់ពិភពលោកមួយនេះ។
កោះបាលី មានភាពល្បីល្បាញ ដោយសារទេសភាពដ៏ស្រស់ត្រកាល ហើយទិន្នន័យផ្លូវការបង្ហាញថា ភ្ញៀវទេសចរជិត៤.៨លាននាក់ បានទៅលេងកោះនេះ នៅចន្លោះខែមករាដល់ខែវិច្ឆិកាឆ្នាំមុន។
ពន្ធទេសចរណ៍នេះ អនុវត្តចំពោះតែភ្ញៀវបរទេសប៉ុណ្ណោះ ពោលគឺមិនគិតចំពោះទេសចរក្នុងស្រុកទេ។ អ្នកធ្វើដំណើរត្រូវតម្រូវឲ្យឲ្យបង់ប្រាក់ជាមុន តាមរយៈគេហទំព័រ Love Bali។

សូមបញ្ជាក់ វិស័យទេសចរណ៍ បានរួមចំណែកប្រហែល៦០% ដល់ GDP ប្រចាំឆ្នាំរបស់កោះបាលី មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩។
យោងតាមការិយាល័យស្ថិតិរបស់ខេត្ត ទេសចរបរទេសដែលចូលលេងកោះបាលីច្រើនបំផុតគឺជនជាតិអូស្រ្តាលី ដោយក្នុងខែវិច្ឆិកាឆ្នាំ២០២៣ មានជាង១០០០០០នាក់ ខណៈទេសចរណ៍ច្រើនបន្តបន្ទាប់គឺមកពីប្រទេសឥណ្ឌា ចិន និងសិង្ហបុរី។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រុកហាក់មិនសូវពេញចិត្តទាល់តែសោះ ចំពោះអ្នកទេសចរដែលបង្ហាញអាកប្បកិរិយាមិនសមរម្យនៅកោះបាលី។

តួយ៉ាងកាលពីខែមីនាឆ្នាំមុន បុរសជនជាតិរុស្សីម្នាក់ ត្រូវបាននិរទេសចេញពីកោះបាលី បន្ទាប់ពីស្រាតសម្លៀកបំពាក់លើភ្នំ Agung ដែលគេជឿថាជាផ្ទះរបស់ព្រះ។
ក្នុងខែដដែលនោះ អាជ្ញាធរនិយាយថា ពួកគេចង់ហាមឃាត់ភ្ញៀវទេសចរបរទេស មិនឲ្យជិះម៉ូតូ បន្ទាប់ពីមានករណីពាក់ព័ន្ធបទល្មើសច្បាប់ចរាចរណ៍ ហើយកាលពីឆ្នាំ២០២១ មានរឿងចម្រូងចម្រាស់កើតឡើង នៅពេលវីដេអូរយៈពេល៣នាទី បានបង្ហាញពីគូស្នេហ៍ជនជាតិរុស្សីកំពុងរួមភេទនៅលើភ្នំ Batur៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កោះបាលី នឹងយកពន្ធពីទេសចរបរទេសក្នុងម្នាក់ ១០ ដុល្លារនៅឆ្នាំក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


