សេដ្ឋកិច្ច
ខ្ញីឡើងថ្លៃគុណនឹង ៤ មួយគីឡូជាង ១ ម៉ឺនរៀល
តម្លៃខ្ញីមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីធ្លាក់ចុះខ្លាំង កាលពីជាងមួយឆ្នាំមុន។ តាមការឱ្យដឹងពីអ្នកដាំ និងអាជីវករប្រាប់ថា បច្ចុប្បន្នទីផ្សារខ្ញីបានឡើងថ្លៃសឹងមួយគុណនឹង ៤ បន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំ ២០២២។
លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ អាយឃី បានប្រាប់ថា មានការបញ្ជាទិញខ្ញីតាមប្រព័ន្ធអនឡាញជាង ២០០ គីឡូពីចម្ការរបស់លោក។

លោកបញ្ជាក់ថា ឆ្នាំមុនៗតម្លៃខ្ញីមួយគីឡូត្រឹមតែ ២ ៥០០ រៀលប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះ ខ្ញីឡើងថ្លៃដល់ ១ ម៉ឺនរៀល ដែលជាតម្លៃល្អ ធ្វើឱ្យជីវភាពពលរដ្ឋអ្នកដាំខ្ញីធូរធារ។ អាជីវករលក់ក្នុងផ្សារបានប្រាប់ថា តម្លៃខ្ញីលក់នៅលើទីផ្សារ ១ ២០០០ រៀលក្នុងមួយគីឡូ។
បើយោងតាមតារាងតម្លៃរបស់ធនាគារអភិវឌ្ឍជនបទ (ARDB) បង្ហាញថា មើមខ្ញីមានតម្លៃចន្លោះពី ១ ៣០០០-១៤០០០ រៀលក្នុងមួយគីឡូ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាន៍នៅថ្ងៃទី ០៧ ខែមិថុនា ២០២៤ថា ឆ្នាំនេះ តម្លៃកសិផល មានការកើនឡើងជាងឆ្នាំកន្លងទៅបន្តិច ដោយសារតែតម្រូវការបន្លែក្នុងស្រុកឥឡូវមានច្រើន បន្ទាប់ពីមានការជំរុញពីរដ្ឋាភិបាល។ លោកបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលបារម្ភនោះ គឺការបែងចែករវាងបន្លែក្នុងស្រុក និងបន្លែនាំចូលទៅវិញ។
លោក ឃឹម ហ្វីណង់ បន្ថែមថា ផលប៉ះពាល់ផ្សេងទៀតនោះ គឺកត្តាអាកាសធាតុ បានធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះ ដូចជាដំណាំមួយចំនួនកន្លងមក មានសណ្ដែកគួ និងដំណាំមួយចំនួនទៀត។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា សេដ្ឋកិច្ចទីផ្សារគឺតែងតែដូច្នេះឯង បើតម្រូវការកើនឡើង ការផ្គត់ផ្គង់ថយចុះ ប្រាកដជារុញតម្លៃឱ្យកើនឡើងហើយ។
នៅក្នុងឆ្នាំ ២០២៣ វិស័យកសិកម្មរក្សាបានការរួមចំណែកក្នុងរង្វង់ ២២ ភាគរយ នៃផលិតផលសរុបក្នុងស្រុក បើទោះបីទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសកល។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា វិស័យកសិកម្មមានកំណើនតិចតូចណាស់សឹងតែ ១% ប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈទំហំផ្ទៃដីដាំដុះគឺនៅដដែល៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


