ព័ត៌មានអន្ដរជាតិ
ភូមិសាស្រ្តនយោបាយវ៉ាដាច់អតិផរណា ក្លាយជាក្ដីបារម្ភដ៏ធំបំផុតចំពោះមូលនិធិវិយោគរបស់រដ្ឋ
របាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអាមេរិក Invesco បានបង្ហាញថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រួមទាំងជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានវ៉ាដាច់អតិផរណា ក្លាយជាក្ដីបារម្ភដ៏ធំបំផុត ដែលជាហានិភ័យសម្រាប់មូលនិធិវិនិយោគរបស់រដ្ឋ និងធនាគារកណ្ដាលរបស់រដ្ឋាភិបាលទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

របាយការណ៍ស្ទង់មតិ ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ មានឈ្មោះថា The Invesco Global Sovereign Asset Management Study លើកទី១២ ដែលធ្វើការស្ទង់មតិលើមូលនិធិវិនិយោគរបស់រដ្ឋចំនួន ៨៣ និងធនាគារកណ្តាលចំនួន ៥៣ ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៤។
ទិន្នន័យពីការស្ទង់មតិ បានបង្ហាញថា ៨៣ ភាគរយនៃការឆ្លើយតប បានចាត់ទុកភាពតានតឹងភូមិសាស្ត្រនយោបាយថាជាកង្វល់ដ៏ធំបំផុត ដោយលើសបញ្ហាអតិផរណា (៧៣ ភាគរយ)។ ការបែងចែកភូមិសាស្ត្រនយោបាយ និងការការពារនិយម ក៏បានជាប់ចំណាត់ថ្នាក់កំពូលនៃការព្រួយបារម្ភសម្រាប់ទសវត្សរ៍ខាងមុខផងដែរ ដោយការឆ្លើយតប ៨៦ ភាគរយ បានចុចលើបញ្ហានេះ។

គួរគូសបញ្ជាក់ថា ជម្លោះ រាប់តាំងពីសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន រហូតដល់ការរឹតបន្តឹងពាណិជ្ជកម្មរបស់លោកខាងលិច គឺជាកង្វល់សម្រាប់អ្នកវិនិយោគជុំវិញពិភពលោកជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែខណៈអតិផរណាហាក់ថយចុះនាពេលនេះ ហើយប្រជាជនជិតពាក់កណ្តាលនៃពិភពលោកក៏ត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ភាពតានតឹងភូមិសាស្រ្តនយោបាយ បានក្លាយជាបញ្ហាស្នូលឡើងវិញ។
ប្រធានស្ថាប័នផ្លូវការរបស់ Invesco លោក Rod Ringrow បានថ្លែងថា៖ «ពិតណាស់នេះ គឺជាឆ្នាំនៃការ បោះឆ្នោត។ ភូមិសាស្ត្រនយោបាយ បានទម្លាក់អតិផរណា ទាំងរយៈពេលខ្លី និងរយៈពេលវែង»។
ក្នុងរយៈពេលវែង ចម្លើយស្ទង់មតិ បានចាត់ទុកការប្រែប្រួលអាកាសធាតុ ថាជាហានិភ័យធំបំផុតទី២។
លោក Ringrow បាននិយាយថា៖ «អាកាសធាតុគឺជាបញ្ហារួមនៅពេលនេះ ហើយដំណើរការវិនិយោគសម្រាប់មូលនិធិវិនិយោគរបស់រដ្ឋ និងធនាគារកណ្តាល កំពុងចាប់ផ្តើមបែងចែកដើមទុន ដើម្បីពិនិត្យមើលបញ្ហានេះ និងមើលថាតើវាផ្ដល់ផលប៉ះពាល់យ៉ាងដូចម្តេច»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


