ព័ត៌មានជាតិ
ខេត្តចំនួនពីរ លើកជាគំរូដឹកនាំឧស្សាហូបនីយកម្ម ផ្តោតកែលម្អឧស្សាហកម្មប្រពៃណី
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកពីសក្តានុពលនៃខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដែលមានមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំដើម្បីធ្វើជាគំរូដឹកនាំឧស្សាហូបនីយកម្មដោយផ្តោតលើការកែលម្អឧស្សាហកម្មប្រពៃណី។

នៅក្នុងដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុកាលពីសប្តាហ៍មុននេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំ និងអាចធ្វើជាគំរូដឹកនាំឧស្សាហូបនីយកម្ម ដោយផ្តោតលើការកែលម្អឧស្សាហកម្មប្រពៃណី ពិសេសរោងចក្រវាយនភ័ណ្ឌ, ការទាក់ទាញឧស្សាហកម្មថ្មី ដូចជារោងចក្រផលិតគ្រឿងបង្គុំ និងឧបករណ៍អេឡិចត្រូនិក, និងការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

លោករដ្ឋមន្រ្តីក៏បានជំរុញឲ្យមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុដើរតួនាទីសកម្ម ក្នុងការលើកកម្ពស់ពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។
ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងទាំងនេះ លោករដ្ឋមន្រ្តីបានណែនាំឲ្យប្រកាន់យកអភិក្រមគាំទ្រអាជីវកម្ម ដោយផ្តល់អាទិភាពលើសេវាគាំទ្រដែលបំពេញឱ្យសេចក្តីត្រូវការរបស់វិស័យឯកជន។
ទន្ទឹមនឹងនេះ បើតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកំពុងពិនិត្យកែសម្រួលគោលនយោបាយ និងសេវាសាធារណៈរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់កំណើនឧស្សាហកម្ម។
រដ្ឋាភិបាលបានរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព ។ នេះជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១»ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកខេត្តកំពង់ស្ពឺដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និង តំបន់ឧស្សាហកម្មធុនធ្ងន់ និងជាខេត្តលំដាប់ទី ២ មានរោងចក្រច្រើនជាងគេ។
បច្ចុប្បន្ននៅក្នុងខេត្តកំពង់ស្ពឺ មានរោងចក្រ/សហគ្រាសចំនួន ៣៩៤ និងបានស្រូបទាញកម្លាំងពលកម្មប្រមាណ ១៦ ម៉ឺននាក់។
អតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ពីមុនកំពង់ស្ពឺ ដី ១ ហិចតា ប្រជាកសិករអាចធ្វើស្រែចំការអាចចិញ្ចឹមមនុស្សបានតែ ១ គ្រួសារ ដែលមានសមាជិកប្រមាណ ៥ នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី ១ ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី ៣-៤ ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្មនេះ។
តាមរយៈវត្តមានរោងចក្រសហគ្រាសបានចូលរួមអភិវឌ្ឃន៍សេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែប្រសើរឡើង៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


