ព័ត៌មានអន្ដរជាតិ
ធនាគារកណ្តាលសិង្ហបុរីព្យាករកំណើនសេដ្ឋកិច្ចជិត ៣ ភាគរយ ឆ្នាំនេះ
ប្រធានធនាគារកណ្តាលសិង្ហបុរី បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសទំនងជានឹងកើនឡើងលឿនជាងការព្យាករណ៍។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times។

នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) លោក Chia Der Jiun បានថ្លែងនៅថ្ងៃសុក្រថា កំណើនសេដ្ឋកិច្ចនឹងខិតទៅជិត ៣ ភាគរយ ជាជាងនៅជិត ២ ភាគរយ នៅឆ្នាំនេះ។
កាលពីខែកក្កដា MAS បានបង្កើនព្យាកររបស់ខ្លួន ពីកំណើនត្រឹមរង្វង់ ១-៣ ភាគរយ ដល់ ២-៣ ភាគរយ នៅឆ្នាំនេះ។ ការលើកឡើងរបស់លោក Chia បង្ហាញថា សេដ្ឋកិច្ចសិង្ហបុរីបុរីនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៃការព្យាករ។
គេមើលឃើញថា ការបង្កើនទស្សនវិស័យសេដ្ឋកិច្ចរបស់បុរីរដ្ឋមួយនេះ ធ្វើឡើងដោយផ្អែកលើទិន្នន័យវិជ្ជមានលើការនាំចេញ និងអតិផរណា ចាប់តាំងពីខែសីហាមក។ អ្នកសេដ្ឋកិច្ចនិយាយថា ភាពធន់នៃវិស័យសេវាកម្ម និងផលិតកម្មរបស់ប្រទេសសិង្ហបុរី នឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនៅពេលខាងមុខ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


