សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៩ ពាន់លានដុល្លារ ពីការនាំចេញផលិតផលវាយនភណ្ឌ
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៩,០៨ ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអន្តរជាតិ មានការកើនឡើង ២៣,៣៣ ភាគរយ បើប្រៀបធៀបរយៈដូចគ្នានៅឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឱ្យដឹងថា ភាពចាស់ទុំរបស់សហជីព និងការយល់ដឹងពីបងប្អូនកម្មករកម្មការិនីនៅតាមបណ្ដាររោងចក្រ ដែលនាំឱ្យកាត់បន្ថយការធ្វើកូដកម្មបាតុកម្ម ហើយធ្វើឱ្យសង្វាក់ផលិតកម្មកើនឡើង ហើយជំរុញដល់ការនាំចេញកាន់តែច្រើន។
លោកបញ្ជាក់ថា យន្តការរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី មានភាពល្អប្រសើរទាក់ទង និងការដោះស្រាយវិវាទ ព្រមទាំងការវិនិយោគថ្មីៗ ពីបណ្ដារប្រទេសមួយចំនួន។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះថា វិស័យវាយនភណ្ឌនៅកម្ពុជាឆ្នាំនេះ កើនឡើងជាងឆ្នាំមុន ដោយសារការបើកទូលាយនៃទីផ្សារអន្តរជាតិ ខណៈតម្រូវការកើនឡើងនៅអាមេរិក និងអឺរ៉ុប។
អ្នកឧកញ៉ា លី ឃុនថៃ អះអាងថា សុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា នឹងធ្វើឱ្យលំហូរទុនវិនិយោគពីបរទេសកើនឡើង។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៣៦ ពាន់លានដុល្លារ កើនឡើងជាង ១៦,៥ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


