ព័ត៌មានអន្ដរជាតិ
ថៃកត់ត្រាពីការធ្លាក់ចុះនៃទំនិញគុណភាពអន់ៗពីចិន ក្រោយអាជ្ញាធររឹតបន្តឹងលំហូរទំនិញថោកៗ
អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ថៃបានកត់ត្រាពីការធ្លាក់ចុះ ២០ ភាគរយ នៃលំហូរទំនិញគុណភាពអន់ៗដែលភាគច្រើនមកពីប្រទេសចិន ក្រោយអាជ្ញាធរបានដាក់ចេញនូវវិធានការទប់ស្កាត់លំហូរទំនិញថោកៗពីចិន ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មក្នុងស្រុករបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យរដ្ឋាភិបាល អ្នកស្រី Sasikarn Wattanachan បានប្រាប់រ៉យទ័រថា បន្ទាប់ពីរឹតបន្តឹងបទប្បញ្ញត្តិ និងការត្រួតពិនិត្យកាលពីខែកក្កដា តម្លៃនៃការនាំចូលទំនិញដែលមានគុណភាពទាបៗរបស់ថៃ បានធ្លាក់ចុះយ៉ាងខ្លាំង។ លោកស្រីបន្តថា វិធានការនានាត្រូវបានដាក់ចេញដើម្បីបង្ក្រាបលើទំនិញនាំចូល ដែលមិនស្របតាមស្តង់ដារក្នុងស្រុក ដោយផ្តោតលើទំនិញកសិកម្ម ទំនិញប្រើប្រាស់ និងឧស្សាហកម្ម។
គួរគូសបញ្ជាក់ថា កំណើននៃទំនិញថោកៗពីប្រទេសចិន បានបង្កជាក្ដីបារម្ភពីភាគីពាក់ព័ន្ធក្នុងស្រុកថៃផ្សេងៗ ជាពិសេសក្រុមអាជីវកម្មខ្នាតតូច និងមធ្យម ដោយថាវារួមចំណែកដល់ការបិទរោងចក្រ និងការបាត់បង់ការងារមួយចំនួននៅថៃ ដែលជំរុញឱ្យមានការអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការ។

ក្រៅតែពីការរឹតបន្តឹង និងត្រួតពិនិត្យ អាជ្ញាធរថៃបានចាប់ផ្តើមយកពន្ធអាករលើតម្លៃបន្ថែម (VAT) ៧ ភាគរយ នៅក្នុងខែកក្កដា សម្រាប់ទំនិញនាំចូលដែលមានតម្លៃក្រោម ១ ៥០០ បាត។ រហូតមកដល់ពេលនេះ ក្រសួងហិរញ្ញវត្ថុនិយាយថា ខ្លួនបានប្រមូលបានចំនួន ៧០៧ លានបាត ពីទំនិញនាំចូលប្រភេទនេះ។ មន្ត្រីគយជាន់ខ្ពស់ថៃ លោក Kitjaluck Srinuchsart បាននិយាយថា ពន្ធនេះហាក់ដូចជាមិនប៉ះពាល់ដល់អ្នកប្រើប្រាស់ទេ ដោយលំហូរនៃការនាំចូលនៅតែបន្ត។
យ៉ាងណាមិញ នៅមានការត្អូញត្អែរថា វិធានការរបស់រដ្ឋាភិបាលបានចេញយឺតពេល។ នេះបើតាមរ៉យទ័រ។ ទោះបីបែបនេះក៏ដោយ មន្ត្រីរដ្ឋាភិបាលអ្នកស្រី Sasikarn បាននិយាយថា នឹងមានវិធានការបន្ថែមទៀត ដើម្បីគាំទ្រដល់អាជីវកម្មថៃ រួមទាំងតម្រូវឱ្យអាជីវកម្មអនឡាញបរទេសចុះបញ្ជីក្នុងប្រទេសថៃ និងចុះឈ្មោះបង់ពន្ធលើតម្លៃបន្ថែម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


