ព័ត៌មានអន្ដរជាតិ
តម្លៃមាសបន្តធ្លាក់ចុះតិចតួច ខណៈវិនិយោគិនចាំមើលការអត្ថាធិប្បាយរបស់ ត្រាំ ថ្ងៃស្បថចូលកាន់តំណែង
តម្លៃមាសអន្តរជាតិ បានធ្លាក់ចុះតិចតួចសម្រាប់ការជួញដូរនៅទីផ្សារអាស៊ីនាថ្ងៃចន្ទដើមសប្ដាហ៍នេះ ជុំវិញភាពមិនប្រាកដប្រជាដែលវិនិយោគិនរងចាំមើល លើការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងពិធីស្បថចូលកាន់តំណែងនាថ្ងៃនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរផ្ទាល់ ធ្លាក់ចុះ ០,១ ភាគរយ ដោយជួញដូរនៅតម្លៃ ២ ៦៩៧,៦ ដុល្លារ/អោន បន្ទាប់ពីធ្លាក់ចុះប្រមាណ ០,៥ ភាគរយ ក្នុងការជួញដូរនៅវគ្គមុននាថ្ងៃចន្ទនេះដូចគ្នា។ ចំណែកឯតម្លៃមាសអាមេរិកសម្រាប់កុងត្រានាពេលអនាគតវិញ បានធ្លាក់ចុះ ០,៣ ភាគរយ ដោយជួញដូរនៅតម្លៃ ២ ៧៤០,១ ដុល្លារ/អោន។
តម្លៃមាសជួញដូរផ្ទាល់ ធ្លាក់ចុះ ០,៤ ភាគរយ ពេលបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ខណៈមាសនាពេលអនាគតអាមេរិក ធ្លាក់ចុះ ០,១ ភាគរយ។ យ៉ាងណាមិញ អត្រាតម្លៃប្រចាំសប្ដាហ៍ នៅតែកើនឡើងប្រមាណ ០,៥ ភាគរយ។
បើតាមរ៉យទ័រ តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១ខែកាលពីថ្ងៃព្រហស្បតិ៍ ដោយជួញដូរនៅតម្លៃ ២ ៧២៤,៥ ដុល្លារ/អោន ធៀបនឹងតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ២ ៧៩០,១ ដុល្លារ/អោន កាលពីខែតុលា ឆ្នាំមុន។

គេមើលឃើញថា អត្រាតម្លៃជួញដូរនៅថ្ងៃចន្ទនេះ មិនសូវខុសគ្នាខ្លាំងពីសប្ដាហ៍មុននោះទេ។ អ្នកជំនាញលើកឡើងថា ទោះបីជាមាសរងនូវសម្ពាធនៃការលក់ចេញច្រើនក៏ដោយ ក៏ការធ្លាក់ចុះតម្លៃមាសនៅតែមានកម្រិត ដោយសារតែមាសជាទ្រព្យសុវត្ថិភាពពេលមានភាពមិនប្រាកដប្រជា។ អ្នកជំនាញបន្តថា ប្រសិនបើលោក ត្រាំ ប្រើសម្លេងបែបផ្សះផ្សាលើពាណិជ្ជកម្ម និងពន្ធ នោះការព្រួយបារម្ភអំពីអតិផរណានឹងថយចុះ ដែលអាចធ្វើឱ្យប្រាក់ដុល្លារអាមេរិក និងទិន្នផលរតនាគារធ្លាក់ចុះ ហើយធ្វើឱ្យតម្លៃមាសកើនឡើង។
ការណ៍នេះហើយ ធ្វើឱ្យវិនិយោគិនរង់ចាំមើលការអត្ថាធិប្បាយរបស់លោក ត្រាំ នៅថ្ងៃស្បថចូលកាន់អំណាច។ ការអត្ថាធិប្បាយក្នុងលក្ខណៈគឃ្លើនណាមួយ របស់លោក ត្រាំ អំពីការប្រើប្រាស់ពន្ធពាណិជ្ជកម្មដើម្បីគាំទ្រដល់វិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក អាចនឹងធ្វើឱ្យប្រាក់ដុល្លារកើនឡើង ហើយទម្លាក់តម្លៃមាសបន្ថែម។
យ៉ាងណាមិញ ទិន្នន័យអំពីអតិផរណារបស់សហរដ្ឋអាមេរិក ស្រាលជាងការរំពឹងទុកដែលចេញផ្សាយកាលពីថ្ងៃពុធ បានជួញជំរុញកំណើនតម្លៃកាលពីសប្ដាហ៍មុន ក្រោមការរំពឹងទុកថា ធនាគារកណ្តាលសហព័ន្ធអាមេរិក (Fed) អាចនឹងបន្តកាត់បន្ថយអត្រាការប្រាក់។
លើសពីនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបន្តអូសបន្លាយ អាចបន្តផ្តល់អត្ថប្រយោជន៍ដល់តម្លៃមាស៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


