ព័ត៌មានអន្ដរជាតិ
តម្រូវការមាសសកលកើនខ្ពស់បំផុតឆ្នាំមុន រំពឹងបន្តកើនឡើងឆ្នាំនេះ
ក្រុមប្រឹក្សាមាសពិភពលោក បានឱ្យដឹងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា តម្រូវការមាសរបស់ពិភពលោកបានកើនឡើងខ្ពស់បំផុតក្នុងកំណត់ត្រានៅឆ្នាំ ២០២៤ ដោយសារតែការទិញរបស់បណ្ដាធនាគារកណ្ដាល និងកំណើននៃតម្រូវការវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC។

របាយការណ៍បង្ហាញថា ប្រតិបត្តិការជួញដូរមាសសរុប មានចំនួន ៤ ៩៧៤ តោន កាលពីឆ្នាំមុន ធៀបនឹង ៤ ៨៩៩ តោន ក្នុងឆ្នាំ ២០០២៣ ដោយរួមបញ្ចូលទាំងការវិនិយោគក្រៅផ្សារហ៊ុន (OTC) ផងដែរ។
លោក Shaokai Fan ប្រធានធនាគារកណ្តាលពិភពលោកនៅក្រុមប្រឹក្សាមាសពិភពលោក បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ ២០២៤ តម្រូវការមាសសកលបានកើនឡើងដល់កម្រិតខ្ពស់ប្រចាំត្រីមាស និងជាកំណត់ត្រាសរុបប្រចាំឆ្នាំថ្មី ដែលជំរុញដោយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច»។
ធនាគារជាតិនៃប៉ូឡូញ គឺជាអ្នកទិញមាសនាំមុខគេក្នុងចំណោមធនាគារកណ្តាលទាំងអស់ ដោយបន្ថែមមាសប្រមាណ ៩០ តោន ទៅក្នុងទុនបម្រុងរបស់ខ្លួន។ ធនាគារកណ្តាលរបស់តួកគី ឈរនៅលេខរៀងបន្ទាប់ ដោយទិញមាសប្រមាណ ៧៥ តោន សម្រាប់ទុនបម្រុង និងបន្ទាប់មកទៀត គឺឥណ្ឌា។
ការវិនិយោគសរុបប្រចាំឆ្នាំលើមាស បានកើនឡើង ២៥ ភាគរយ ដល់កម្រិតខ្ពស់បំផុតរយៈពេល ៤ ឆ្នាំ ដល់ប្រមាណ ១ ១៨០ តោន។ ដូចគ្នានេះដែរ តម្រូវការកាក់ និងដុំមាស នៅតែរឹងមាំ ដោយតម្រូវការខ្លាំងពីប្រទេសចិន និងឥណ្ឌា។

តម្រូវការមាសនៅចិនរឹងមាំ ដោយសារតែវិនិយោគិនចិនពិបាកនឹងស្វែងរកជម្រើសវិនិយោគផ្សេងទៀត នៅពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ការប្រែប្រួលទីផ្សារភាគហ៊ុន និងទិន្នផលសញ្ញាប័ណ្ណរដ្ឋាភិបាលទាប។ នៅឥណ្ឌា តម្រូវការមាសបានកើនឡើង បន្ទាប់ពីរដ្ឋាភិបាលបានកាត់បន្ថយពន្ធនាំចូលពី ១៥ ភាគរយ មកត្រឹម ៦ ភាគរយ កាលពីខែកក្កដា។
ការវិនិយោគមាស ក៏បានកើនឡើងក្នុងបណ្តាប្រទេសអាស៊ានដែរ ដោយកំណើននៅសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ហក់ឡើង២ខ្ទង់។
យ៉ាងណាមិញ របាយការណ៍ថា តម្រូវការមាសក្នុងវិស័យគ្រឿងអលង្ការដែលរងនូវសម្ពាធតម្លៃកាន់តែខ្ពស់ បានធ្លាក់ចុះ ១១ ភាគរយ ធៀបនឹងឆ្នាំមុន។ អ្នកវិភាគរបស់ក្រុមប្រឹក្សាមាស បាននិយាយថា តម្រូវការគ្រឿងអលង្ការមាសទំនងជានឹងបន្តខ្សោយនៅឆ្នាំនេះ ដោយសារកម្សោយនៃការចំណាយរបស់អ្នកប្រើប្រាស់ នៅពេលតម្លៃមាសឡើងខ្ពស់ ហើយសេដ្ឋកិច្ចទន់ខ្សោយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ក្រុមប្រឹក្សាមាសពិភពលោក លោក Louise Street បានរំពឹងថា ធនាគារកណ្តាលនឹងនៅតែបន្តជំរុញតម្រូវការមាសក្នុងឆ្នាំ ២០២៥ ជាពិសេសប្រសិនបើអត្រាការប្រាក់ទាបជាងនាពេលបច្ចុប្បន្ន។ ចំណែកឯរបាយការណ៍របស់ក្រុមប្រឹក្សានិយាយថា តម្រូវការវិនិយោគសរុបទំនងជានៅតែរឹងមាំ ដោយអត្រាការប្រាក់ទាប នឹងបន្តធ្វើឱ្យមាសមានភាពទាក់ទាញសម្រាប់ការវិនិយោគ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


