ព័ត៌មានអន្ដរជាតិ
ថៃពិភាក្សាជាមួយឥណ្ឌា វៀតណាម ដោះស្រាយការធ្លាក់ចុះតម្លៃអង្ករ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ថៃកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌា និងវៀតណាម ដើម្បីស្វែងរកមធ្យោបាយក្នុងការដោះស្រាយការធ្លាក់ចុះតម្លៃស្រូវអង្ករ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Pichai បានប្រាប់សភាថា ថៃកំពុងពិភាក្សាជាមួយប្រទេសទាំង ២ ដើម្បីកាត់បន្ថយការប្រកួតប្រជែងដោយសង្ឃឹមថានឹងបង្កើតតុល្យភាពតម្លៃស្រូវអង្ករក្នុងទីផ្សារពិភពលោក និងជួយកសិករឱ្យមានស្ថិរភាពលើប្រាក់ចំណូល។
លោកបានមានប្រសាសន៍អំពីកិច្ចពិភាក្សាទ្វេភាគីនេះថា៖ «យើងបានពិភាក្សាគ្នារួចហើយ ប៉ុន្តែយើងកំពុងរង់ចាំកិច្ចប្រជុំមួយទៀត ដើម្បីមើលថាតើយើងអាចធ្វើបានប៉ុណ្ណាអំពីរឿងនេះ»។
តម្លៃស្រូវជាមធ្យមនៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ៣០ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ មកនៅប្រហែល ៨ ៦០០ បាត/តោន កាលពីខែមុន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ បច្ចុប្បន្ន កសិករថៃកំពុងអំពាវនាវឲ្យរដ្ឋាភិបាលជួយលក់ស្រូវឲ្យបានតម្លៃខ្ពស់។

ថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោក ទំនងជានឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការនាំចេញអង្ករជាថ្មីរបស់ឥណ្ឌា ដោយក្រសួងរំពឹងថា ការនាំចេញអង្ករនឹងធ្លាក់ចុះ ២៤ ភាគរយ មកត្រឹម ៧,៥ លានតោននៅឆ្នាំនេះ។
វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ របស់ពិភពលោកកាលពីឆ្នាំមុន ក៏រំពឹងពីផលប៉ះពាល់នេះដែរ ជុំវិញការធ្លាក់ចុះនៃតម្លៃ ដោយសារតែកំណើនការផ្គត់ផ្គង់។
រដ្ឋាភិបាលវៀតណាមបានប្រាប់ក្រសួងពាណិជ្ជកម្មខ្លួន ឱ្យស្វែងរកការជំរុញការនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងជប៉ុន ខណៈប្រទេសនេះសម្លឹងមើលការគ្រប់គ្រងការផ្គត់ផ្គង់អង្ករលើសតម្រូវការ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង