សេដ្ឋកិច្ច
កសិករមិនរំពឹងថា តម្លៃទីផ្សារដំឡូងមីកើនឡើងនៅរយៈពេល ២ ឆ្នាំ ខាងមុខ
លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ មិនរំពឹងថា តម្លៃដំឡូងមីស្រស់មានការកើនឡើងនៅក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ ដោយសារតម្រូវការសកលលោកធ្លាក់ចុះ។

បច្ចុប្បន្ន តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យលក់បាន ១៩០ រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយមិនអាចធ្វើអោយកសិករចំណេញ។
លោក អិល ឈិញប្រាប់ថា៖ «ដើម្បីឱ្យតម្លៃដំឡូងមីកើនឡើងទាល់តែយើងមានការកែច្នៃក្នុងស្រុក យើងជាប្រទេសអ្នកផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម អត់មានកែច្នៃអ្វីទាំងអស់ ប្រសិនបើអនាគត មានអ្នកវិនិយោគ រោងចក្រម្សៅមី ដែលមានក្នុងស្រុក ដំឡូងមីអាចនឹងបានតម្លៃល្អប្រហាក់ប្រ ហែលនឹងប្រទេសជិតខាងដែរ»។

លោក អិល ឈិញ បញ្ជាក់ថា បច្ចុប្បន្ន មានលាន និងក្រុមប្រមូលទិញដំឡូងមីស្ងួត ដែលបានតម្លៃគួសម ពោលគឺភាគច្រើនកសិករឆ្នាំនេះ ធ្វើស្ងួត ហើយបើមិនធ្វើស្ងួតមិនចំណេញទេ ព្រោះដំឡូងមីស្ងួតឥឡូវយើងបានថ្លៃជាង ៤០០ រៀល ក្នុងមួយគីឡូក្រាម តាមតំបន់ ហើយអ្នកប្រកាសទិញនៅកំពង់សោម តម្លៃ ៦៦០ រៀលក្នុងមួយគីឡូក្រាម ចំណែកនៅតាមលាន ៤៨០ រៀល ទៅ ៥២០។
ប្រជាកសិករ បានលើកឡើងថា តម្លៃដំឡូងស្ងួតសព្វថ្ងៃ លក់បានតម្លៃ ៥៤០ រៀល ក្នុងមួយគីឡូក្រាម ខណៈដែលដំឡូងស្រស់ បានត្រឹម ១៨០ រៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។

ប្រជាកសិករក៏បានលើកឡើងបន្ថែមថា បើទោះបីតម្លៃដំឡូងមីស្ងួតបានខ្ពស់បន្តិចមែន តែក៏ត្រូវចំណាយទៅលើការជួលប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីកាប់មើមដំឡូងយកទៅហាលឱ្យស្ងួត ដោយចំណាយក្នុងមួយធុងប៉េត្រូ ៨០០ រៀល ផងដែរ។
លោក លាង ពន្លឺ ប្រធានការិយាល័យកសិឧស្សាហកម្មខេត្តក្រចេះ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃដំឡូងមីស្រស់បានត្រឹមតែ ១៩០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម រីឯដំឡូងមីស្ងួត បានដល់ ៥៤០ រៀល ក្នុងមួយគីឡូក្រាម។
យោងតាមសហព័ន្ធដំឡូងមីកម្ពុជា បច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។

កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០ ម៉ឺនហិកតា ទៅ ៨០ ម៉ឺន ហិកតា។
មើមដំឡូងមីអាចត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងកែច្នៃបន្ត ទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


