ព័ត៌មានអន្ដរជាតិ
ចិនកត់ត្រាពីកំណើនប្រាក់ចំណេញឧស្សាហកម្មខែមុន ទោះបីប្រឈមពន្ធអាមេរិក
ទិន្នន័យផ្លូវការចេញផ្សាយនៅថ្ងៃអង្គារនេះ បានបង្ហាញថា ប្រាក់ចំណេញឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើងខ្ពស់ក្នុងខែមេសា ដែលជាសញ្ញាបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច ទោះមានភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងសម្ពាធបរិត្តផរណាក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានឱ្យដឹងថា ប្រាក់ចំណេញពីវិស័យឧស្សាហកម្ម បានកើនឡើង ១,៤ ភាគរយ ចន្លោះពីខែមករា ដល់ខែមេសា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ២,១ ទ្រីលានយន់ (២៩២,២៨ ប៊ីលានដុល្លារ)។
គិតតែក្នុងខែមេសា ប្រាក់ចំណេញឧស្សាហកម្មចិន បានកើនឡើង ៣ ភាគរយ ធៀបនឹងកំណើន ២,៦ ភាគរយ នៅខែមីនា។
ទិន្នន័យសេដ្ឋកិច្ចចុងក្រោយនេះ បង្ហាញពីស្ថានភាពប្រទាញប្រទង់គ្នានៃសេដ្ឋកិច្ចចិន ដោយការនាំចេញមានភាពរឹងមាំជាងការរំពឹងទុក ប៉ុន្តែទិន្នផលរោងចក្រ និងកំណើននៃការលក់រាយបានធ្លាក់ចុះ។
តម្លៃទំនិញចេញពីរោងចក្រ បានធ្លាក់ចុះសម្រាប់ខែទី ៣១ ជាប់ៗគ្នា នៅខែមេសា ហើយក៏ជាការធ្លាក់ចុះធំបំផុតក្នុងរយៈពេល ៦ ខែចុងក្រោយ ដោយសារតែបរិត្តផរណា និងភាពមានកំណត់នៃប្រាក់ចំណេញរបស់ក្រុមហ៊ុន។

កន្លងមក រដ្ឋាភិបាលចិនបានជំរុញឱ្យមានការចាត់វិធានការ ដើម្បីបង្កើនទំនុកចិត្ត និងការចំណាយក្នុងស្រុក។ ក្នុងខែឧសភា ចិនបានចាប់ផ្តើមផែនការជំរុញសេដ្ឋកិច្ចដ៏ធំ រួមទាំងការកាត់បន្ថយអត្រាការប្រាក់ និងចាក់បញ្ចូលប្រាក់បន្ថែមទៀតទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។
ជាមួយគ្នានោះ អ្នកបង្កើតគោលនយោបាយ និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំៗចិន ក៏បានសន្យាជួយអ្នកនាំចេញដែលរងផលប៉ះពាល់ដោយសង្រ្គាមពន្ធ ស្វែងរកទីផ្សារក្នុងស្រុកផងដែរ។
គួរគូសបញ្ជាក់ថា ចិន និងសហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មពន្ធគយនៅខែមេសា ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីពន្ធគយបដិការនៅដើមខែមេសា ដែលបង្កក្ដីបារម្ភសម្រាប់កំណើនសេដ្ឋកិច្ចចិន ដែលពឹងផ្អែកខ្លាំងលើការនាំចេញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


