សេដ្ឋកិច្ច
តម្លៃហាងឆេងមាសធ្លាក់ចុះបន្តិច ក្រោយអាមេរិករក្សាអត្រាការប្រាក់ ៤,៥%ដដែល
តម្លៃហាងឆេងមាសបានបើកផ្សារនៅតម្លៃ ៤០៥៨ ដុល្លារ ក្នុងមួយតម្លឹង ពោលគឺមានការធ្លាក់ចុះបន្តិច ដោយសារតែធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅតែរក្សាអត្រាការប្រាក់ ៤,៥% ដដែល ទោះបីលោកដូណាល់ ត្រាំ ចង់ឱ្យកាត់បន្ថយអត្រាការប្រាក់ក៏ដោយ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ ថា គិតចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ នៅសល់ការទម្លាក់ ឬដំឡើងអត្រាការប្រាក់របស់អាមេរិកប្រមាណ ២ ដងទៀត ដែលអាមេរិកអាចនឹងទម្លាក់អត្រាការប្រាក់នៅចុងឆ្នាំ នឹងធ្វើឱ្យប្រាក់ដុល្លារចុះខ្សោយនៅក្នុងដំណាក់កាលនោះ។
លោក ឡុង សំណាង បន្ថែមថា៖ «អ្វីដែលយើងពិចារណា គឺអាមេរិកកំពុងតែរក្សានូវកម្រិតប្រាក់ដុល្លារឱ្យមានលំនឹងមួយដោយសារតែមិនអាចទម្លាក់ឥឡូវបានទេ បើទម្លាក់ឥឡូវហាក់ដូចជាវាធ្លាក់ថោកខ្លាំងពេក អញ្ចឹងរក្សាឱ្យមានលំនឹងទីផ្សារជាមួយនិងអតិផរណាឱ្យបានត្រឹមត្រូវបន្តិចសិន ពាក់ព័ន្ធជាមួយនឹងថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ»។

លោក ឡុង សំណាង យល់ថា៖ «នៅក្នុងឆ្នាំ ២០២៥ ខ្ញុំមើលឃើញកត្តាមួយចំនួន ដែលអាចធ្វើឱ្យតម្លៃហាងឆេងមាសបន្តកើនឡើង ទី១ អត្រាការប្រាក់នៅខ្ពស់ គេអាចនឹងកាត់បន្ថយអត្រាការប្រាក់ លុយដុល្លារអាមេរិកនឹងធ្លាក់ចុះ»។
បើតាមលោក ឡុង សំណាង សម្ពាធពន្ធហាក់បីដូចជាស្ងាត់បន្តិច ប៉ុន្តែវាមិនទាន់ចប់សព្វគ្រប់ និងកំណត់ពន្ធបានត្រឹមត្រូវនៅឡើយទេ ដរាបណាមានលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក តម្លៃមាសនៅតែកើនឡើង។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់មានសញ្ញាបញ្ជាក់ថា សន្តិភាព ព្រមទាំងបណ្ដាប្រទេសមួយចំនួនទៀត ដូចជាអ៊ីរ៉ង់-អ៊ីស្រាអែល ដែលសុទ្ធតែជាកត្តាធ្វឱ្យមាសកើនឡើង។
គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ មាសជួញដូរក្នុងតម្លៃ ៤០៦៨ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៨ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


