ព័ត៌មានអន្ដរជាតិ
ចិន ឥណ្ឌា គ្រោងបើកការហោះហើរត្រង់ឡើងវិញ ក្រោយផ្អាក ៥ ឆ្នាំ
ក្រសួងការបរទេសឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ឥណ្ឌា និងចិនក្នុងខែនេះ នឹងចាប់ផ្តើមបើកការហោះហើរត្រង់ឡើងវិញរវាងទីក្រុងដែលបានកំណត់ ក្រោយផ្អាកអស់រយៈពេលជាង ៥ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងបានបន្ថែមថា វាគឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា ឆ្ពោះទៅរកការធ្វើឱ្យប្រក្រតីភាពបន្តិចម្តងៗនៃទំនាក់ទំនងរវាងឥណ្ឌា និងចិន»។
ប្រទេសទាំង២ បានបិទជើងហោះហើរត្រង់ដោយសារតែវិបត្តិកូវីដ១៩ ហើយបន្តបិទជុំវិញភាពតានតឹងទំនាក់ទំនងក្រោយជម្លោះប្រដាប់អាវុធក្នុងឆ្នាំ ២០២០។
ទាក់ទិញនឹងបញ្ហានេះផងដែរ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌា IndiGo បាននិយាយថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរត្រង់ជារៀងរាល់ថ្ងៃរវាងពីក្រុងកុលកាតា ទៅក្រុង ក្វាងចូវ របស់ចិន នៅថ្ងៃទី ២៦ ខែតុលា។ ក្រុមហ៊ុនក៏គ្រោងនឹងចាប់ផ្តើមផ្លូវហោះហើរ ញូវដេលី-ក្វាងចូវ ផងដែរ។
ការប្រកាសពីការបើកជើងហោះហើរត្រង់ឡើងវិញនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា មូឌី បានធ្វើដំណើរទៅចិនកាលពីចុងខែសីហា ដើម្បីចូលរួមកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។
កាលនោះ លោក មូឌី និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងគ្នាថា ឥណ្ឌា និងចិនគឺជាដៃគូអភិវឌ្ឍន៍ មិនមែនជាគូប្រជែងនោះទេ ហើយបានពិភាក្សាអំពីវិធីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មចំពេលមានភាពមិនប្រាកដប្រជានៃពន្ធសកលរបស់សហរដ្ឋអាមេរិក។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


